ជាតិ
សុខភាព
កម្ពុជា​រៀបចំ​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​»
05, Nov 2018 , 8:57 am        
រូបភាព
ដោយ: ថ្មីៗ
​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​លើកដំបូង​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​» (Regional Conference on Combating Falsified and Substandard Medecines) ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​បារាំង ប្រទេស​តំបន់​ទន្លេមេគង្គ​រួមមាន កម្ពុជា​, ឡាវ​, មី​យ៉ាន់​ម៉ា, ថៃ និង​វៀតណាម រួមទាំង​ប្រទេស​ចិន និង​អង្គការ​អន្តរជាតិ​ចំនួន​២០​ផ្សេងទៀត​។​

 
​សន្និសីទ​អន្តរជាតិ​ដែល​ធ្វើឡើង​រយៈពេល​២​ថ្ងៃ [​ទី​៥-៦ ខែវិច្ឆិកា​] នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​នេះ កើតចេញពី​គំនិត​ផ្តួចផ្តើម​រវាង​តេ​ជោ ហ៊ុន សែន និង​លោក ហ្ស​ង់ ដេ​វិត ឡឺ​វីត ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​។​
 
​សន្និសីទ​នេះ​ធ្វើឡើង ដើម្បី​រិះរក​នូវ​យន្តការ​ផ្សេងៗ ដើម្បី​រួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ចំពោះ​ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដែលជា​បញ្ហា​ដ៏​បារម្ភ​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ដទៃទៀត​។​

Tag:
 ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com