ជាតិ
សេដ្ឋកិច្ច
ភាពរឹងមាំ​នៃ​វិស័យ​អចលនទ្រព្យ ស្របពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការដក​ប្រព័ន្ធ​EBA
21, Nov 2018 , 11:59 am        
រូបភាព
ពីបានពី realestate
ពីបានពី realestate
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ផលិតកម្ម​វិស័យ​រោងចក្រ​កាត់ដេរ ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ចរ​បស់​កម្ពុជា​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​អចលនទ្រព្យ​។ តំបន់ ឬ​ទីតាំង ដែល​ប្រមូលផ្តុំ​ដោយ​រោងចក្រ គឺជា​តំបន់​ដែល​បាន​ប្រមូលផ្តុំ​ដោយ​អាជីវកម្ម ប្រជា​ជា​ជន សកម្មភាព​សេដ្ឋកិច្ច​នានា​។ បច្ចុប្បន្ននេះ វិស័យ​ទេសចរណ៍ កសិកម្ម និង​ឧស្សាហកម្ម បាន​ជួយ​ជំរុញ​ដល់​កំណើន​នៃ​វិស័យ​អចលនទ្រព្យ និង​ពង្រីក​ទំហំ​នៃ​ការសាងសង់​កាន់តែច្រើន​នៅ​កម្ពុជា​។​

 
​យោងតាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម វិស័យ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា បានផ្ដល់​ការងារ​ដល់​ប្រជាជន​ជិត​១​លាន​នាក់​។ ក្នុងនោះ​មាន​៨០​ម៉ឺន​នាក់ កំពុងធ្វើការ​ងារ នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​។ ក្នុងចំណោម​រោងចក្រ​ចំនួន​១,៥២២ ដែល​បាន​ចុះបញ្ជី​ប្រតិបត្តិការ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ មាន​ជាង​១​ពាន់​រោងចក្រ គឺជា​រោងចក្រ​ផលិត​សម្លៀកបំពាក់​។ 
 
​ក្រៅពីនេះ​ឧស្សាហកម្ម​កាត់ដេរ នៅមាន រោងចក្រ​ម្ហូបអាហារ និង​ភេសជ្ជៈ រោងចក្រ​កៅស៊ូ រោងចក្រ​គីមី រោងចក្រ​អេ​ឡិច​ត្រូ​និ​ច និង​រោងចក្រ​ក្រដាស​ជាដើម ដែលមាន​ទីតាំងនៅ​ភ្នំពេញ ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ កណ្តាល ស្វាយរៀង កំពង់ឆ្នាំង តាកែវ និង​កំពង់ចាម​។​
 
​លោក James Whitehead នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ yula.la ជា​គេហទំព័រ​ផ្សព្វផ្សាយ​អចលនទ្រព្យ​នាំមុខគេ​របស់​ប្រទេស​ឡាវ បានកត់សម្គាល់​ឃើញថា​រាជធានី​ភ្នំពេញ ពិសេស​តំបន់​ក្រៅ​ក្រុងមាន​រោងចក្រ​ជាច្រើន​ដែល​កំពុង​ដំណើរ​។ លោក​បាន​និ​យា​ថា វិស័យ​ផលិត​កម្មបាន​ជំរុញ​ខ្លាំង​ទៅលើ​កំណើន​អចលនទ្រព្យ ដោយសារ​ប្រជាជន​ជាច្រើន​ផ្លាស់​ទី​មកកាន់​ទីក្រុង​ដើម្បី​ស្វែងរក​ឱកាស​ការងារ​។ កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ភាគច្រើន​ប្រមូលផ្តុំ​នៅ​ទីក្រុង​ភ្នំពេញ​។​
 
​លោក Whitehead បាន​ពន្យល់ថា ចំនួន​ប្រជាជន​ដ៏​ច្រើន​នៅក្នុង​ទីក្រុង​នឹងធ្វើ​ឲ្យ​ទីក្រុង​មានការ​អភិវឌ្ឍ និង​ពង្រីក​ធំ​ជាង​មុន ទាក់ទង​នឹង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន សេវាកម្ម និង​កន្លែង​កំសាន្ត​ជាដើម​។ ស្របពេល​ជាមួយគ្នានេះ​នៅពេល​មាន​ចំនួន​ប្រជាជន​កើនឡើង​ច្រើន​តម្រូវការ​ម្ហូបអាហារ ការ​ស្នាក់នៅ ការកំសាន្ត និង​សេវាកម្ម​ផ្សេងៗ​ក៏​នឹង​កើនឡើង​ខ្លាំង​ផងដែរ​។​
 
​លោក Whitehead បាន​ប្រៀបធៀប កម្ពុជា ជាមួយ​ប្រទេស​ឡាវ​ថា «​ប្រទេស​ឡាវ​ហាក់​មិន​រោងចក្រ​កាត់ដេរ​ច្រើន​ដូច​នៅ​កម្ពុជា​នោះទេ​។ ហេតុដូច្នេះ​ហើយ​ទើប​វិស័យ​អចលនទ្រព្យ​នៅ​ឡាវ​មានការ រីកចម្រើន​យឺត​ជាង​កម្ពុជា​។ ទីក្រុង​វៀងចន្ទន៍ មិនមាន​ឧស្សាហកម្ម​ផលិតកម្ម​ដែលមាន​ភាពរ​រីកចម្រើន​ឡើយ​។ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ ត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​វិស័យ​រ៉ែ វា​រី​អគ្គីសនី និង​កសិកម្ម​»​។ 
 
​ដោយឡែក លោក ស៊ន សៀ​ប ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បាន​លើកឡើងថា រោងចក្រ​កាត់ដេរ​ជា​ចំណែក​ដ៏​ចាំបាច់​មួយ សម្រាប់​កំណើន​វិស័យ​អចលនទ្រព្យ ដោយបាន​ផ្សារភ្ជាប់​ពី​ទំនាក់ទំនង​គ្នា​រវាង​អចលនទ្រព្យ និង​ឧស្សាហកម្ម​រោងចក្រ​។ 
 
​លោក​បាន​បញ្ជាក់ថា​កំណើនសេដ្ឋកិច្ច បានផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ​។ ហើយ​មួយផ្នែក​នៃ​កំណើនសេដ្ឋកិច្ច គឺ​បាន​ជំរុញ​ដោយ​វិស័យ​រោងចក្រ​។​
​លោក សៀ​ប បាន​អះអាងថា «​រោងចក្រ​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​ផ្ទះជួល​ដ៏​ច្រើន​នៅតាម​តំបន់​ជាយក្រុង​»​។  វិស័យ​រោងចក្រ​កាត់ដេរ មាន​ឥទ្ធិពល​ដល់ទី​ផ្សារ​អចលនទ្រព្យ​កម្រិត​មធ្យម និង​ទាប ដូចជា លំនៅដ្ឋាន​តម្លៃ​សមរម្យ និង​ដី​ឡូ​តិ៍​»​។​
 
​កន្លងមកនេះ មានការ​ពិភាក្សាគ្នា​អំពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​ពី​កម្ពុជា ដោយ​សហភាព​អឺរ៉ុប ដែល​បញ្ហា​នេះ​បាន​នាំឱ្យមាន​ការព្រួយបារម្ភ​ថា តើ​វិស័យ​អចលនទ្រព្យ​នឹង​ទទួលរង​ផលប៉ះពាល់​ឬ​យ៉ាងណា​? ការលើកឡើង របស់លោក Whitehead បាន​អះអាងថា ការបញ្ឈប់​ដក​EBA ពី​កម្ពុជា ជា​ភាព​វិ​ជា្ជ​មាន​ដល់ទី​ផ្សារ​អចលនទ្រព្យ​កម្ពុជា​។​
 
​លោក Whitehead បាន​បកស្រាយ​ថា ឧស្សាហកម្ម​គួរ មានការ​អភិវឌ្ឍ​ហើយ​ការងារ​គួរតែ​វិ​វត្ត​នោះ គឺ​ពី​ប្រភេទ ដែល​គ្មាន​ជំនាញ ឬ​ប្រើប្រាស់​ជំនាញ​តិចតួច ទៅជា​ការងារ​ដែលមាន​ជំនាញ​ខ្ពស់ ដែល​អាច​ផ្តល់​ប្រាក់ខែ​ខ្ពស់ និង​ផ្តល់​ចំណូល​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។ ភាគ​ច្រនៃ​រោងចក្រ​នៅ​កម្ពុជា រកប្រាក់​ចំណូល​ពី​ផលិតផល ដែលមាន​តម្លៃ​ទាប​នៅក្នុង​ទីផ្សារ​ដ៏​ធំ​នៅ​សហភាព​អឺរ៉ុប​៕
 
 

Tag:
 សេដ្ឋកិច្ច​
  អចលនទ្រព្យ​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com