ជាតិ
បុណ្យអុំទូក
ធុងសំរាម​ជាង​១៦០០ ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​
21, Nov 2018 , 11:19 am        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធុងសំរាម​ចំនួន​១៦៧១​ធុង ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ និង​បានដាក់​ពង្រាយ​នៅតាម​ទីតាំង​សំខាន់ៗ នៅ​តំបន់​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​។ ក្រៅពី​ដាក់ពង្រាយ​ធុងសំរាម អាជ្ញាធរ​ក្រុងភ្នំពេញ ក៏បាន​ត្រៀមកម្លាំង​ចំនួន ៨៣៥​នាក់ ដើម្បី​បោសសំអាត និង​ប្រមូល​សំរាម នៅក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំ បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។

 


 ទោះជា​យ៉ាងនេះ​ក្តី រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នៅតែ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​បរិស្ថាន​អនាម័យ ដោយ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​មាន​របៀបរៀបរយ​ផងដែរ​៕
 

រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ


Tag:
 សំរាម​
 ​ធុងសំរាម​
 ​អុំទូក​
 ​បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com