កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​រក្សា​ជំហរ​ទាមទារ​សំណង​អភិវឌ្ឍន៍ និង​ការដោះស្រាយ​តាមច្បាប់ FIFA
20, Dec 2018 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
គ្មានអ្វី​ប្រែប្រួល​នោះឡើយ​សម្រាប់​ជំហរ​របស់​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​លោក ឬ​ទ្ធី សំណាង ដែលជា​ប្រធាន​ក្លិប បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នា​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ភ្នំពេញ​ក្រោ​ន​រក្សា​ជំហរ​ដូច​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែធ្នូ​។​


អត្ថបទទាក់ទង
​ភ្នំពេញ​ក្រោ​ន បានដាក់​លក្ខខណ្ឌ​ពីរ​ចំណុច ក្នុងនោះ ទីមួយ គឺ​ការទាមទារ​ឱ្យមាន​ការទូទាត់​សំណង​ថ្លៃ​អភិវឌ្ឍន៍​លើ​យុវជន​ទាំង​៥ និង​ទី​ពីរ ដំណោះស្រាយ​គឺ​ត្រូវ​ឈរលើ​ច្បាប់​របស់ FIFA ដូច​ការលើកឡើង​រប​ស់អគ្គ​លេខាធិការ​សហ​ព័ន្ធ លោក កែវ សារ៉េត​។

ភ្នំពេញ​ក្រោ​ន​បានប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា​៖«​ក្លិប​នឹងមិន​ចេញ​លិខិត​អនុញ្ញាតិ​សម្រាប់​កីឡាករ​ណា​ម្នាក់​ដែល​ស្ថិតក្នុង​គម្រោង​នៃ​ការបណ្តុះបណ្តាល​ថ្នាល​របស់​ភ្នំពេញ​ក្រោ​ន​ទៅកាន់​ក្លិប​ដទៃ ដោយ​គ្មាន​តម្លៃ​សំណង​អភិវឌ្ឍន៍​នោះឡើយ ហើយ​ប្រសិនបើ​បញ្ហា​នេះ​មិន​ត្រូវបាន​ដោះស្រាយ​ដោយ​សមស្រប​ទេ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នឹង​បញ្ឈប់​សកម្មភាព​អភិវឌ្ឍ​បាល់ទាត់​ថ្នាល​ទាំងអស់ ហើយនឹង​ប្រកាស​ដកខ្លួន​ចេញពី​ការប្រកួត​លី​គ​កំពូល​កម្ពុជា ឬ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​»៕​

Tag:
 ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com