កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ គ្រូ​ថៃ​កោះហៅ Messi J, Dangda និង Bunmathan មកជួយ​ក្រុម​វិញ​
28, Dec 2018 , 11:16 am        
រូបភាព
រូបពីឆ្វេង៖ Messi J, Dangda និង Bunmathan
រូបពីឆ្វេង៖ Messi J, Dangda និង Bunmathan
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ​លោក Milovan Rajevac បាន​កោះហៅ​កីឡាករ​សំខាន់ៗ​បី​រូប​ឲ្យ​មកជួយ​ក្រុម​វិញ​ក្នុង​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់ Asian Cup ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ខែមករា រហូតដល់​ថ្ងៃទី​១ ខែកុម្ភៈ ក្នុងប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​


 
​កីឡាករ​សំខាន់​ទាំង​៣​នាក់​ដែល​សុទ្ធតែ​កំពុង​ប្រកប​អាជីព​ក្នុង​លី​គ​កំពូល​ជប៉ុន (J League) រួមមាន ខ្សែបម្រើ​ឆ្នើម Chanathip Songkrasin ឬ Messi Jay (Hokkaido Consadole Sapporo), ខ្សែប្រយុទ្ធ Teerasil Dangda (Sanfrecce Hiroshima) និង ខ្សែការពារ Theerathon Bunmathan (Vissel Kobe)​។ 


គ្រូជម្រើសជាតិថៃលោក Milovan Rajevac
 
​ថៃ​បាន​បរាជ័យ​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup 2018 ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី ដោយ​គ្នាន​វត្តមាន​កីឡាករ​ទាំង​៣​នាក់​នេះ​។ ប៉ុន្តែ​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​ឆ្នាំ​២០១៩​នេះ អ្នកចាត់ការ​សញ្ជាតិ​ស៊ែ​ប៊ី​បានសម្រេច​កោះហៅ​ពួកគេ​ឲ្យ​មកជួយ​ក្រុម​វិញ និង​បានប្រកាស​សមាសភាព​កីឡាករ​ទាំង​២៣​រូប​ចុងក្រោយ​ផងដែរ​។​
 
​ក្រុម​រហស្សនាម​ដំរី​ស្ថិតនៅ​ពូ​ល A ជាមួយ​ឥណ្ឌា បា​រ៉ែ​ន និង ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ ថៃ​នឹង​ប្រកួត​បើកឆាក​ជាមួយ​ឥណ្ឌា​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩​។​
 
​សមាសភាព​កីឡាករ​ទាំង​២៣​រូប​របស់​ថៃ​ដើម្បី​ប្រជែង​ពាន Asain Cup 2019 រួមមាន​៖
 
-​អ្នកចាំទី​៖ Siwarak Tedsungnoen, Chatchai Budprom និង Saranon Anuin
 
-​ខ្សែការពារ​៖ Theerathon Bunmathan (vice-captain), Adisorn Promrak, Tristan Do, Chalermpong Kerdkaew, Pansa Hemviboon, Korrakot Wiriyaudomsiri, Mika Chunuonsee និង Suphan Thongsong
 
-​ខ្សែបម្រើ​៖ Chanathip Songkrasin (Messi ថៃ​), Pokklaw Anan, Tanaboon Kesarat, Sanrawat Dechmitr, Thitipan Puangchan, Sumanya Purisai និង Sasalak Haiprakhon
 
-​ខ្សែប្រយុទ្ធ​៖ Teerasil Dangda (​ប្រធាន​ក្រុម​), Adisak Kraisorn, Siroch Chatthong, Supachai Jaided និង Chananan Pombuppha
 

Tag:
 បាល់ទាត់​
  Asian Cup
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com