អត្ថបទពាណិជ្ជកម្ម
រមណីយដ្ឋាន​ឆ្នេរ​សុខា​បើក​ដំណើរការ​អគារ​ថ្មី​ឈ្មោះ សុខា បេ​វី​យូ​
28, Dec 2018 , 2:47 pm        
រូបភាព
​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ រមណីយដ្ឋាន​ឆ្នេរ​សុខា នឹង​បើក​ដំណើរការ​អគារ​ថ្មី​មាន​ឈ្មោះថា​«​សុខា បេ​វី​យូ​» ដែលជា​សំណង់​អគារ ផ្តល់ជូន​នូវ​ទេសភាព​ដ៏​ស្រស់ត្រកាល នៃ​បរិវេណ​រមណីយដ្ឋាន​ឆ្នេរ​សុខា​។​
 
​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​កើនឡើង​យ៉ាង​ឆាប់រហ័ស នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា រួមទាំង​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត និង​ធ្វើ​ពាណិជ្ជកម្ម  អគារ​សុខា​បេ​វី​យូ ដែលមាន​កម្ពស់​៩​ជាន់ ផ្តល់ជូន​នូវ​បន្ទប់​ធម្មតា និង​បន្ទប់​ប្រភេទ​ស្វី​ត​ចំនួន ៤២០ បន្ទប់​ថែមទៀត​។ ម្យ៉ាងវិញទៀត ក៏​ជាទី​កន្លែង​ដែល​ផ្តល់នូវ​ភាពស្ងប់ស្ងាត់​ឆ្ងាយ​ពី​ភាព​អ៊ូអរ​នៃ​ទីក្រុង សម្រាប់​ការសម្រាកលម្ហែ​ដល់​ប្រជាជន​ខ្មែរ  ភ្ញៀវទេសចរ​និង​ជនបរទេស ដែល​មក​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ ក្នុងប្រទេស​កម្ពុជា​។​








 
​លោកស្រី សុខ ច​ន្ធី នាយិកា​ផ្នែក​លក់ និង​ទីផ្សារ បាន​មានប្រសាសន៍ថា​៖«​យើងខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​ការពង្រីក​បន្ថែម​បន្ទប់​ស្នាក់ ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ភ្ញៀវ ដែល​បានមក​កាន់​តំបន់ឆ្នេរ​សមុទ្រ នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយ​រក្សា​នូវ​រចនាបថ​របស់ខ្លួន គួបផ្សំ​នឹង​រចនាបថ​បែប​ខ្មែរ​បុរាណ លាយ​ទំនើប អគារ​សុខា បេ​វី​យូ​មាន​បន្ទប់​ស្នាក់នៅ និង​បន្ទប់​ស្វី​ត​ចំនួន​៥​ប្រភេទ​ខុសៗ​គ្នា ដែលមាន​ទំហំ​ចាប់ពី​៤៤​ម៉ែត្រការ៉េ ដល់​៨៨​ម៉ែត្រការ៉េ ហើយ​ភ្ញៀវ​អាច​ប្រើប្រាស់​អាង​ហែល​ទឹក ក្លិប​ហាត់ប្រាណ ភោជនីយដ្ឋាន  បារ  បរិក្ខារ និង​សេវាកម្ម​ផ្សេងៗ ដែលមាន​នៅក្នុង​រមណី​យ​ដ្ឋា​ន​ឆ្នេរ​សុខា​។​








 
​សូម​កក់​ឥឡូវនេះ ដើម្បី​ទទួលបាន​នូវ​តម្លៃ​ពិសេស​!
 
​សម្រាប់​ពត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖
 
+855 34 935 999
 
​សុខា បេ​វី​យូ​
 
​ទទួលយក​បទពិសោធ​ន៍​បដិសណ្ឋារកិច្ច​បែប​ខ្មែរ​ពិតប្រាកដ​៕
 
​អំពី​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​










 
​សណ្ឋាគារ​និង​រមណីយដ្ឋាន​សុខា គឺជា​សណ្ឋាគារ​ក្នុងស្រុក​ដែល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​គ្រប់​សាខា​ទាំង​ប្រាំពីរ​នៃ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​ផ្តោត​សំខាន់​លើ​ប្រណិត​ភាព​និង​ផាសុក​ភាពជា​ចម្បង ដែល​ផ្តល់នូវ​បន្ទប់​ស្នាក់នៅ និង​បន្ទប់​ស្វី​ត​ដ៏​ធំ​ទូលាយ កន្លែង​កម្សាន្ត ភោជនីយដ្ឋាន និង​បារ​ដ៏​សម្បូរបែប ព្រមទាំង​ទទួល​រៀបចំ​នូវ​កម្មវិធី​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ​។​ក្រៅពី​រមណីយដ្ឋាន​ឆ្នេរ​សុខា សណ្ឋាគារ​និង​រមណីយដ្ឋាន​សុខា​មាន​៖ រមណីយដ្ឋាន​សុខា​អង្គរ​(​ក្នុង​ខេត្តសៀមរាប​)  រមណីយដ្ឋាន​សុខា សៀមរាប និង​សាលសន្និសីទ​(​ក្នុង​ខេត្តសៀមរាប​)  សណ្ឋាគារ​សុខា​ផា​ឡែ​ស សៀមរាប (​ក្នុង​ខេត្តសៀមរាប​) សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​(​ក្នុង​រាជធានី​ភ្នំពេញ​)  សណ្ឋាគារ​ឋានសួគ៌​សុខា​(​ក្នុង​ខេត្តកំពត​) និង​សណ្ឋាគារ​ឡឺ បូកគោ ផា​ឡេស (​ក្នុង​ខេត្តកំពត​)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com