អត្ថបទពាណិជ្ជកម្ម
OPPO R17 Pro ស៊ីដាច់​គេ ថតរូប​ពេលយប់​ច្បាស់​កប់​ស៊េរី​
28, Dec 2018 , 3:18 pm        
រូបភាព
ប្រិយមិត្ត​ប្រាកដជា​ធ្លាប់​ដឹង​មកហើយ​ថា OPPO កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង ពី​អតិថិជន​​ទូទាំង​សកលលោក​។ ទីផ្សារ និង​ភាព​ពេញនិយម ដែល​មហាជន​ទូទៅ​ទទួលស្គាល់​ពី OPPO គឺ​គុណភាព​នៃ​រូបថត​ស៊ែ​ល​ហ្វី ល្បឿន​នៃ​ម៉ាស៊ីន និង​ការ​រចនា​រូបរាង​តែម្ដង​។ ថ្មីៗ​នេះ OPPO មិនបាន​សំងំ​លាក់ខ្លួន​ព្រងើយកន្ដើយ និង​មិនឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ ដោយ​បានចេញ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​មួយទៀត ដែល​ស្ថិតនៅ​ត្រកូល R គឺ OPPO R17 Pro ដែល​នាំយក​លក្ខណៈពិសេស នៃ​ការថតរូប​ពេលយប់​មិន​ចាញ់​កាមេរ៉ា​អាជីព​ប៉ុន្មាន​ឡើយ​។
 
​ដំណើរការ​នៃ​ការអភិវឌ្ឍ​តាម​ជំនាន់​កំពូល​ស្មា​ត​ហ្វូ​ន​របស់ OPPO ត្រកូល R ផ្ដោតទៅលើ​គុណភាព​នៃ​រូបថត​នេះ គឺ​ចាប់តាំងពី​ម៉ូ​ឌែ​ល R9 មកម្ល៉េះ រួច​ក៏​បន្ត​មកដល់​ម៉ូ​ឌែ​ល R15 ព្រោះ​វា​តែងតែ​ជា​អ្នកដឹកនាំ​ឈានមុខ​គេ​ទៅលើ Camera Phone​។ មុខងារ​ដ៏​លេចធ្លោ​ជាងគេ​របស់​ម៉ូ​ឌែ​ល OPPO R17 Pro គឺ​ការថតរូប​ច្បាស់​ខ្លាំង​នៅពេល​យប់​។ ហេតុអ្វី​បានជា OPPO R17 Pro ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​ស្មា​ត​ហ្វូ​ន King of Low Light?


 
OPPO R17 Pro បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ដ៏​ឈានមុខ ដោយ​បំពាក់​មកជា​មួយ កាមេរ៉ា​ក្រោយបី​គ្រាប់​។ កាមេរ៉ា​ទី​១ គឺជា​ប្រភេទ​កាមេរ៉ា​មេ មាន​ទំហំ ១២MP (​មេ​ហ្កា​ភិ​គ​សែ​ល​) និង​មាន Smart Aperture ដែល​អាច​ប្រែប្រួល​ទៅតាម​ស្ថានភាព​នៃ​កម្រិត​ពន្លឺ ពី​F1.5/F2.4​។ ចំណែក​កាមេរ៉ា​ទី​២ ជា​ប្រភេទ Depth Sensor ទំហំ ២០MP ហើយ​កាមេរ៉ា​ទី​៣ ជា​ប្រភេទ​កាមេរ៉ា Time of Flight​។ 


 
​ជាងនេះទៅទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS អម​មកជា​មួយ​មុខងារ Ultra Night Mode និង​មុខងារ Color Mode ធ្វើឱ្យ​ការថតរូប ទទួលបាន​គុណភាព​ខ្ពស់​កប់​ស៊េរី ដែល​ស្មា​ត​ហ្វូ​ន​ធម្មតា មិនអាច​ធ្វើបាន​ដូច​ឡើយ​។ វា​មាន​មុខងារ Multi-Frame Noise Reduction ដែល​មុខងារ​នេះ ធ្វើឱ្យ​ការថតរូប​ច្រើន​សន្លឹក​បង្គំ​ចូលគ្នា ដើម្បី​កាត់បន្ថយ​នូវ​គ្រាប់ Noise ដែលមាន​នៅលើ​រូបភាព និង​ធ្វើឱ្យ​រូបភាព​កាន់តែច្បាស់​ល្អ​។ 


 
​មាន​ទូរស័ព្ទ​ដែល​អាច​ថតរូប​ស្អាត​នៅពេល​យប់ គឺ​មិនទាន់​គ្រប់គ្រាន់​ទេ សំខាន់​ត្រូវតែ​កាន់​ថ្ម​ថែមទៀត​។ ចំណុច​លេចធ្លោ​របស់ R17 Pro មួយ​នេះ​គឺ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែល​បច្ចេកវិទ្យា​នេះ ប្រើប្រាស់​នូវ​សម្ពាធ​ភ្លើង​ទាប ក្នុងការ​សាក​ថ្ម​ទូរស័ព្ទ គឺ 10V5A ស្មើនឹង​ថាមពល​សាក 50W ដែល​អាចឱ្យ​អ្នក​សាក​ថ្ម​កាន់តែ​លឿន​ជាង​មុន បាន​ដល់​ទៅ ៤០​ភាគរយ ក្នុង​រយៈពេល ១០​នាទី ហើយ​វា​ប្រើពេល​ត្រឹមតែ​ជាង ៤០​នាទី អាច​សាក​ថ្ម​ដែលមាន​ទំហំ​សរុប ៣៧០០ mAh ឱ្យ​ពេញ​បាន​។​


 
​ដូច្នេះ​មិនបាច់​បារម្ភ​ច្រើន​ទេ ចំពោះ​រូបថត​នៅ​ទី​ងងឹត ព្រាល អត់​ច្បាស់ និង​ទូរស័ព្ទ​ឆាប់​អស់​ថ្ម​នោះ​។ ចំពោះ​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថតរូប​លេង ហើយ​ផុស​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម គឺ​ពិតជា​មិន​ខកបំណង​ទេ ជាមួយ OPPO R17 Pro  ជាពិសេស​ត្រៀម​ថតរូប​កាំជ្រួច​ថ្ងៃ​ឆ្លង​ឆ្នាំនេះ​តែម្ដង​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com