អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​ថៃ​ហ្គ័​រ រៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​ដ៏​វិសេសវិសាល នៅ​Pub Street និង​Le Moon
28, Dec 2018 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រា​បៀរ​ថៃ​ហ្គ័​រ នឹង​រៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ នៅ​យប់​ថ្ងៃទី​៣១ ខែធ្នូ​នេះ   នៅ Pub Street ក្រុង​សៀមរាប និង​ Le Moon Terrace Bar នៅ​រាជធានី​ភ្នំពេញ​។ កម្មវិធី​នេះ រៀបចំឡើង​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​ឆ្លង​ឆ្នាំ​ថ្មី​ដ៏​វិសេសវិសាល​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​អ្នកចូលរួម​កម្មវិធី​សប្បាយ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​
 
​កម្មវិធី​ពិសេស​នេះ នឹង​ចាប់ផ្តើម​ពី​ម៉ោង ៦​ល្ងាច រហូតដល់​យប់​ជ្រៅ និង​ប្រព្រឹត្តធ្វើ​ឡើងទៅ​ស្របពេល​ជាមួយគ្នា នៅតាម​ទីតាំង​ទាំងពីរ​។ កាន់តែ​ពិសេស ក៏មាន​ការចូលរួម​សម្តែង ពី​ឌី​ជេ និង​តារា​ល្បីៗ​ជាតិ និង​អន្តរជាតិ ដូចជា​ឌី​ជេ​ល្បី​ប្រចាំ​ប្រទេស​ថៃ Riviere, ឌី​ជេ Cathrin, ឌី​ជេ​វ័យក្មេង​ស្រស់​សោភា Rose Candy, ឌី​ជេ​ល្បី​ប្រចាំ​កម្ពុជា លោក Nick,  និង​ពិធីករ​រូបរាង​ស្រស់​សង្ហា​លោក Yaro​។ 


 
​សូម​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឲ្យ​បាន​ច្រើន​កុះករ និង​រាំរែក​កម្សាន្ត​សប្បាយ​នៅក្នុង​កម្មវិធី​រាត្រី​ដ៏​អស្ចារ្យ​នេះ ជាមួយ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស និង​កម្មវិធី​ចាប់​រង្វាន់​ផ្សងសំណាង​ឆ្នាំ​ថ្មី​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​
 
​តោះ​យើង​ត្រៀមខ្លួន​រាប់​ថយក្រោយ​សម្រាប់​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​!!!


 
​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​២០១៩ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ : www.facebook.com/TigerBeerKH​។​
 
​សូម​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com