កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Sunderland-Bradford នៅលីគទីបីអង់គ្លេស មានអ្នកទស្សនាជិត៥ម៉ឺននាក់
× ជំនួប Boxing Day នៃក្របខណ្ឌ League One រវាងក្រុម Sunderland និង Bradford City ទទួលបានអ្នកទស្សនាផ្ទាល់រហូតដល់ ៤៦០៣៩នាក់ ដែលជាចំនួនច្រើនបំផុត សម្រាប់ការប្រកួតទាំងនៅអង់គ្លេសរដូវកាលនេះ។
អ្នកចាត់ការទូទៅក្រុម Sunderland លោក Jack Ross បានបង្ហាញពីតួលេខដ៏ច្រើននេះនៅក្រោយការប្រកួតដែលក្រុមរហស្សនាមឆ្មាខ្មៅឈ្នះ Bradford City ក្នុងលទ្ធផល១-០ នៅកីឡដ្ឋាន Stadium of Light សប្តាហ៍ទី២៤។
«ចំនួនអ្នកមកចូលរួមក្នុងថ្ងៃនេះគឺមិនគួរឲ្យជឿ។ វាជាសក្ខីកម្មរបស់ក្លិបបាល់ទាត់ដ៏អស្ចារ្យមួយដែលនាំមកនូវការក្តីសង្ឃឹម ដែលក្រុមកីឡាករប្រាថ្នាចង់បាន»។ លោក Ross លើកឡើងដូច្នេះ។
ជំនួបដែលមានអ្នកទស្សនាច្រើនលំដាប់ទី២ នៅថ្ងៃ Boxing Day គឺការប្រកួតរដែល Tottenham Hotspur យកឈ្នះ Bournemouth ៥-០ នៅទឹកដី Wembley ក្នុងក្របខណ្ឌ Premier League ដែលមានចំនួន ៤៥១៥៤នាក់។
សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៧ Sunderland ធ្លាប់ទទួលបានអ្នកទស្សនាច្រើនជាងនេះទៅទៀតរហូតដល់ ៤៦៤៩៤នាក់ នៅពេលទទួលភ្ញៀវ Liverpool ក្នុងទឹកដី Stadium of Light៕
Tag:
បាល់ទាត់
Sunderland
© រក្សាសិទ្ធិដោយ thmeythmey.com