អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន DKSH Cambodia និង​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott រៀបចំ​សិក្ខាសាលា​ស្តីពី​ជំងឺ​ទឹកនោមផ្អែម​
28, Dec 2018 , 4:49 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ កាលពី​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ ក្រុមហ៊ុន DKSH បាន​សហការ​មួយក្រុម​ហ៊ុន​អាហារូបត្ថម្ភ Abbott រៀបចំ​សិក្ខាសាលា​ដ៏​សំខាន់​មួយ ស្តីពី​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក​សម្រាប់​ឆ្នាំនេះ ដើម្បី​គាំទ្រ​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក សិក្ខាសាលា​នេះ ក៏មាន​ការចូល​រួមសហកា​រ​ពី​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​សមាគម​ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា​(CSDE)​។ សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​បំណង លើកកម្ពស់​ការយល់ដឹង របស់​ប្រជាពលរដ្ឋ​កម្ពុជា ទៅលើ​វិធីសាស្ត្រ​បង្ការ​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​អ្នកជំងឺ​ដែល​កំពុង​រស់នៅ​ជាមួយនឹង​ជំងឺ​ទឹកនោមផ្អែម មាន​ភាព​កាន់តែ​ល្អប្រសើរ​។ ក្នុង​សិក្ខាសាលា​នោះដែរ មាន​អ្នកជំងឺ​ទឹកនោមផ្អែម និង​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ចូលរួម​សរុប​ប្រមាណ ៣៥០​នាក់ ។​
 
​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត កុយ វ៉ាន់​នី ឯកទេស​ផ្នែក​ក្រពេញ​អ័រម៉ូន និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថា នៅ​ទូទាំង​ពិភពលោក មាន​អ្នកជំងឺ​ទឹកនោមផ្អែម​មាន​ប្រមាណ ៤២៥ លាន​នាក់ ដែល​មានន័យថា មនុស្ស​ម្នាក់ ក្នុងចំនោម ១១​នាក់ មាន​ជំងឺ​ទឹកនោមផ្អែម​។ តាម​លោក វេជ្ជបណ្ឌិត កុយ វ៉ាន់​នី​ដដែល នៅ​ប្រទេស​កម្ពុជា អ្នកជំងឺ​ទឹកនោមផ្អែម​មាន​រហូតដល់ ២៤៦ ០០០​នាក់ (​អត្រា​ប្រេ​វ៉ាឡង់ ២.៦ ភាគរយ ធៀប​ទៅនឹង​ចំនួន​មនុស្សពេញវ័យ​)​។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បន្តទៀតថា​៖«​កត្តា​នេះ​បានផ្តល់ ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​សេដ្ជ​កិច្ច​សុខភាព​ក្នុងប្រទេស​កម្ពុជា និង​បណ្តាល​ប្រទេស​ជុំវិញ​ពិភពលោក​»​។ 


 
​លោក​វេជ្ជបណ្ឌិត ថិ​ល សុភា ឯកទេស​ផ្នែក​ក្រពេញ​អ័រម៉ូន នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក៏បាន​ចូលរួម និង​ចែករំលែក​ចំណេះដឹង និង​ដំបូន្មាន​របស់គាត់ លើ​ប្រធានបទ​«​ការបង្ការ​ផល​លំបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​ទៅលើ ភ្នែក តំរងនោម និង​ដំបៅ​ជើង​»​។ ក្នុងឱកាស​នេះ  លោក​វេជ្ជបណ្ឌិត ថិ​ល សុភា លើកឡើងថា​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​កាច​សាហាវ​ដែល​អាច​ផ្តល់​ផលវិបាក​ដូចជា ខូច​ភ្នែក ខូច​តំរងនោម អសមត្ថភាព​ផ្លូវភេទ និង​ដំបៅ​ជើង ដែល​មិនអាច​ព្យាបាល​បាន​។ លោក​វេជ្ជបណ្ឌិត ថិ​ល សុភា បញ្ជាក់ទៀតថា​៖«​ដើម្បី​ទប់ស្កាត់​ផលវិបាក​ទាំងនេះ អ្នកជំងឺ​ទឹកនោមផ្អែម​ចាំបាច់​ត្រូវ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ និង​សម្ពាធ​ឈាម​ឲ្យ​បានជា​ប់លាប់ រួមជាមួយ​របប​អាហារ​ត្រឹមត្រូវ ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​លេបថ្នាំ​តាម​វេជ្ជបញ្ជា​»​។ 


 
​អាហារ និង​អាហារូបត្ថម្ភ​បន្ថែម មាន​សារៈសំខាន់​ណាស់ ក្នុងការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ នេះ​ជាការ​លើកឡើង​របស់លោក​សាស្ត្រ​ចា​រ្យ ទូច ឃុន នាយករង​សមាគម​គ្រូពេទ្យ​ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ទឹកនោមផ្អែម និង​នាយករង​មន្ទីរពេទ្យ​ព្រះកុសុមៈ  ក្នុងពេល​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​«​អត្ថប្រយោជន៍​អាហារូបត្ថម្ភ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២»​ក្នុង​សិក្ខាសាលា​នេះ​។ លោក​សាស្ត្រ​ចា​រ្យ ទូច ឃុន បញ្ជាក់​បន្តថា​៖«​អ្នកជំងឺ​ត្រូវ​ប្រាកដថា គាត់​បាន​បរិភោគ​គ្រប់គ្រាន់ សម្រាប់​តម្រូវការ​រាងកាយ ប៉ុន្តែ​មិន​ឲ្យ​ច្រើន​ហួស ដែល​អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់គាត់​កើនឡើង​។ ជាមួយគ្នា​នោះ​អាហារូបត្ថម្ភ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដែលមាន​គ្រប់​សារធាតុចិញ្ចឹម និង​មាន​តុល្យភាព គឺជា​ជម្រើស​ដ៏​ល្អ ដើម្បី​ជួយ​ស្ថានភាព​អាហារូបត្ថម្ភ​របស់គាត់ ឲ្យ​បាន​ប្រសើរឡើង និង​ជួយ​ដល់​ការគ្រប់គ្រង​ជាតិ​ស្ករ និង​ជំងឺ​ទឹកនោមផ្អែម​បានល្អ​»​។ 


 
Glucerna Triple Care របស់​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott ជា​ប្រភេទ​អាហារូបត្ថម្ភ​ពេញលេញ និង​មាន​តុល្យភាព ហើយ​ត្រូវបាន​ផ្សំ​ឡើង​តាមបែប​វេជ្ជសាស្ត្រ ជាពិសេស​សម្រាប់ អ្នកជំងឺ​ទឹកនោមផ្អែម និង​អ្នក​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ជួយ​លើកកម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​របស់​អ្នកជំងឺ ក៏ដូចជា​ជួយ​ឲ្យ​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់តែ​ប្រសើរ ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​ទំហំ​ចង្កេះ ជួយ​ដល់​សុខភាព​បេះដូង និង​ជួយ​សម្រួល​ដល់​ការព្យាបាល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​
 
​នៅពេល​បញ្ចប់​នៃ​សិក្ខាសាលា អ្នកចូលរួម​មាន​ភាព​វិជ្ជមាន​ច្រើន ដោយ​ពួកគាត់​បាន​រៀន​យល់ដឹង​ច្រើន​ពី​ជំងឺ​ទឹកនោមផ្អែម ពី​ការការពារ​ពី​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​អ្នកជំងឺ​ដែល​កំពុង​រស់នៅ​ជាមួយនឹង​ទឹកនោមផ្អែម យល់ដឹង​ការរស់នៅ​កាន់តែ​ប្រសើរ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com