ទស្សនាវដ្តី Forbes របស់អាមេរិក បានបង្ហាញបញ្ជីចំណាត់ថ្នាក់ក្លិបកីឡាដែលមានតម្លៃថ្លៃជាងគេលើលោកចំនួន៥០ (The World’s 50 Most Valuable Sports Teams) សម្រាប់ឆ្នាំ២០១៨។ Dallas Cowboys ក្លិបកីឡាបាល់ទាត់បែបអាមេរិកនៃក្របខណ្ឌ NFL នៅតែរក្សាតំណែងចំណាត់ថ្នាក់លេខ១ដដែល ហើយ Manchester United ហក់ឡើងទៅលេខ២ ខណៈ Real Madrid និង Barcelona នៅលេខរៀតបន្តបន្ទាប់។
Dallas Cowboys អាចរក្សាតំណែងនេះរយៈពេល៣ឆ្នាំជាប់គ្នាក្នុងបញ្ជី The World Most Valuable Sports Teams របស់ទស្សនាវដ្តី Forbes ពោលគឺចាប់ពីឆ្នាំ២០១៦មក។ ប៉ុន្តែបើគិតពីឆ្នាំ២០១០ មក ក្លិប Manchester United ធ្លាប់ឈរចំណាត់ថ្នាក់លេខ១ចំនួន៣លើក និង Real Madrid ចំនួន៣លើក។
សម្រាប់ឆ្នាំ២០១៨នេះ ក្នុងចំណោមក្លិបកីឡាថ្លៃទាំង៥០ ដែល Forbes បានចេញផ្សាយ ក្លិបបាល់ទាត់បែបអាមេរិក (American Football) មានចំនួនច្រើនជាងគេរហូត២៩ ដោយនាំមុខ បាល់បោះ(៨ក្រុម) ក្លិបបាល់ទាត់(៧ក្រុម) បេស្បល(៦ក្រុម) ខណៈកីឡាប្រដាល់ វាយកូនបាល់ និងកីឡាប្រណាំងរថយន្តជាដើមនោះ មិនមានឈ្មោះនៅក្នុងបញ្ជីឡើយ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះក្រុម The World’s 50 Most Valuable Sports Teams សម្រាប់ឆ្នាំ២០១៨៖
១. Dallas Cowboys, ៤.៨ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
២. Manchester United, ៤.១២៣ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់)
៣. Real Madrid, ៤.០៩ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់)
៤. Barcelona, ៤.០៦៤ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់)
៥. New York Yankees, ៤ ពាន់លានដុល្លារអាមេរិក, (បេស្បល)
៦. New England Patriots, ៣.៧ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៧. New York Knicks, ៣.៦ ពាន់លានដុល្លារអាមេរិក, (បាល់បោះ)
៨. Los Angeles Lakers, ៣.៣ ពាន់លានដុល្លារអាមេរិក, (បាល់បោះ)
៨. New York Giants, ៣.៣ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
១០. Golden State Warriors, ៣.១ ពាន់លានដុល្លារអាមេរិក, (បាល់បោះ)
១០. Washington Redskins, ៣.១ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
១២. Bayern Munich, ៣.០៦៣ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់)
១៣. San Francisco 49ers, ៣.០៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
១៤. Los Angeles Dodgers, ៣ ពាន់លានដុល្លារអាមេរិក, (បេស្បល)
១៤. Los Angeles Rams, ៣ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
១៦. Chicago Cubs, ២.៩ ពាន់លានដុល្លារអាមេរិក, (បេស្បល)
១៧. San Francisco Giants, ២.៨៥ ពាន់លានដុល្លារអាមេរិក, (បេស្បល)
១៧. Chicago Bears, ២.៨៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
១៩. Boston Red Sox, ២.៨ ពាន់លានដុល្លារអាមេរិក, (បេស្បល)
១៩. Houston Texans, ២.៨ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
២១. New York Jets, ២.៧៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
២២. Philadelphia Eagles, ២.៦៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
២៣. Chicago Bulls, ២.៦ ពាន់លានដុល្លារអាមេរិក, (បាល់បោះ)
២៣. Denver Broncos, ២.៦ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
២៥. Miami Dolphins, ២.៥៧៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
២៦. Green Bay Packers, ២.៥៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
២៧. Boston Celtics, ២.៥ ពាន់លានដុល្លារអាមេរិក, (បាល់បោះ)
២៧. Baltimore Ravens, ២.៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
២៩. Atlanta Falcons, ២.៤៧៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៣០. Manchester City, ២.៤៧៤ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់)
៣១. Pittsburgh Steelers, ២.៤៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៣២. Seattle Seahawks, ២.៤២៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៣៣. Minnesota Vikings, ២.៤ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៣៤. Oakland Raiders, ២.៣៨ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៣៥. Indianapolis Colts, ២.៣៧៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៣៦. Brooklyn Nets, ២.៣ ពាន់លានដុល្លារអាមេរិក, (បាល់បោះ)
៣៦. Carolina Panthers, ២.៣ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៣៨. Los Angeles Chargers, ២.២៧៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៣៩. Arsenal, ២.២៣៨ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់)
៤០. Houston Rockets, ២.២ ពាន់លានដុល្លារអាមេរិក, (បាល់បោះ)
៤១. Los Angeles Clippers, ២.១៥ ពាន់លានដុល្លារអាមេរិក, (បាល់បោះ)
៤១. Arizona Cardinals, ២.១៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៤៣. New York Mets, ២.១ ពាន់លានដុល្លារអាមេរិក, (បេស្បល)
៤៣. Kansas City Chiefs, ២.១ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៤៥. Jacksonville Jaguars, ២.០៧៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៤៦. Chelsea, ២.០៦២ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់)
៤៧. Tennessee Titans, ២.០៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៤៨. New Orleans Saints, ២ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៤៩. Tampa Bay Buccaneers, ១.៩៧៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)
៥០. Cleveland Browns, ១.៩៥ ពាន់លានដុល្លារអាមេរិក, (បាល់ទាត់អាមេរិក)