ទស្សនាវដ្តីសេដ្ឋកិច្ចដ៏ល្បីល្បាញរបស់អាមេរិក Forbes បានបង្ហាញបញ្ជីឈ្មោះអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោកចំនួន១០០នាក់សម្រាប់ឆ្នាំ២០១៨។ កីឡាករប្រដាល់អាមេរិក Floyd Mayweather បានក្លាយជាអត្តពលិករកចំណូលខ្ពស់ជាងគេ ខណៈ Lionel Messi (បាល់ទាត់), Cristiano Ronaldo (បាល់ទាត់), Conor McGregor (MMA) និង Neymar (បាល់ទាត់) ឈរនៅលេខរៀងបន្តបន្ទាប់។
LeBron James ដែលជាកីឡាករបាល់បោះកំពុងមានប្រជាប្រិយភាពបំផុតនៅអាមេរិក ស្ថិតនៅលេខរៀងទី៦ ហើយ Roger Federer (វាយកូនបាល់), Stephen Curry (បាល់បោះ), Matt Ryan (បាល់ទាត់អាមេរិក) និង Matthew Stafford (បាល់ទាត់អាមេរិក) ឈរនៅលំដាប់ Top 10។
នៅក្នុងបញ្ជីកីឡាករទាំង១០០នាក់ កីឡាករដែលមានវ័យក្មេងជាងគេរួមមាន Giannis Antetokounmpo (បាល់បោះ), Jordan Spieth (វាយកូនគោល) Anthony Davis (បាល់បោះ) Paul Pogba (បាល់ទាត់) និង Justin Thomas (វាយកូនគោល) ។
ចំណែកអត្តពលិកដែលមានវ័យចំណាស់ជាងគេ មាន Phil Mickelson (វាយកូនគោល) Tiger Woods (វាយកូនគោល) Floyd Mayweather (ប្រដាល់) Drew Brees (បាល់ទាត់អាមេរិក) Albert Pujols (បេស្បល)។
ក្នុងចំណោមអត្តពលិកទាំង១០០នាក់ដែលរកចំណូលច្រើនបំផុតលើលោក យើងឃើញថាចំនួនកីឡាករបាល់បោះមានច្រើនជាងគេរហូតដល់៤០រូប ខណៈកីឡាករបាល់ទាត់មានត្រឹម៩នាក់។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ២០នាល់ដែលមានចំណូលច្រើនជាងគេ៖
១. Floyd Mayweather, (ប្រដាល់)៖ ២៨៥លានដុល្លារអាមេរិក
២. Lionel Messi (បាល់ទាត់)៖១១១លានដុល្លារអាមេរិក
៣. Cristiano Ronaldo (បាល់ទាត់)៖១០៨លានដុល្លារអាមេរិក
៤. Conor McGregor (MMA)៖ ៩៩លានដុល្លារអាមេរិក
៥. Neymar (បាល់ទាត់)៖ ៩០លានដុល្លារអាមេរិក
៦. LeBron James (បាល់បោះ)៖ ៨៥,៥លានដុល្លារអាមេរិក
៧. Roger Federer (វាយកូនបាល់)៖ ៧៧,២លានដុល្លារអាមេរិក
៨. Stephen Curry (បាល់បោះ)៖ ៧៦,៩លានដុល្លារអាមេរិក
៩. Matt Ryan (វាយកូនគោល)៖ ៧៣,៣លានដុល្លារអាមេរិក
១០. Matthew Stafford (បាល់ទាត់អាមេរិក)៖ ៥៩,៥ លានដុល្លារអាមេរិក
១១. Kevin Durant (បាល់បោះ)៖ ៥៣,៣ លានដុល្លារអាមេរិក
១២. Lewis Hamilton (ប្រណាំងរថយន្ត)៖ ៥១ លានដុល្លារអាមេរិក
១៣. Russell Westbrook (បាល់បោះ)៖ ៤៧,៦ លានដុល្លារអាមេរិក
១៤. James Harden (បាល់បោះ)៖ ៤៦,៤ លានដុល្លារអាមេរិក
១៥. Canelo Alvarez (ប្រដាល់)៖ ៤៤,៥ លានដុល្លារអាមេរិក
១៦. Tiger Woods (វាយកូនគោល)៖ ៤៣,៣ លានដុល្លារអាមេរិក
១៧. Drew Brees (បាល់ទាត់អាមេរិក)៖ ៤២,៩ លានដុល្លារអាមេរិក
១៨. Sebastian Vettel (ប្រណាំងរថយន្ត)៖ ៤២,៣ លានដុល្លារអាមេរិក
១៩. Derek Carr (បាល់ទាត់អាមេរិក)៖ ៤២,១ លានដុល្លារអាមេរិក
២០. Rafael Nadal (វាយកូនបាល់)៖ ៤១,៤ លានដុល្លារអាមេរិក៕