លោកអ្នកធ្លាប់បានស្គាល់រួចមកហើយអំពីអត្តពលិកដែលរកចំណូលបានច្រើនបំផុត និងមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកប្រចាំឆ្នាំ២០១៨។ កីឡាករទាំងនោះរួមមានកំពូលអ្នប្រដាល់អាមេរិក Floyd Mayweather កីឡាករបាល់ទាត់ Lionel Messi, Cristiano Ronaldo កីឡាករបាល់បោះ LeBron James និងអ្នកវាយកូនបាល់លំដាប់ពិភពលោក Roger Federer ជាដើម។ ប៉ុន្តែថ្ងៃនេះសារព័ត៌មានថ្មីៗនឹងនាំលោកអ្នកឲ្យស្គាល់ពីម្ចាស់ក្លិបកីឡាចំនួន១០រូបដែលមានទ្រព្យច្រើនជាងគេលើលោកប្រចាំឆ្នាំ២០១៧៨នេះវិញម្តង។
ខាងក្រោមនេះជាម្ចាស់ក្លិបកីឡាទាំង១០ ដែលមានទ្រព្យច្រើនបំផុត ដែលទស្សនាវដ្តីល្បីល្បាញលំដាប់ពិភពលោករបស់អាមេរិក Forbes បានវាយតម្លៃក្នុងឆ្នាំ ២០១៨៖
១. លោក Mukesh Ambani ជាអ្នកជំនួញជនជាតិឥណ្ឌា វ័យ៦០ឆ្នាំ ជាម្ចាស់ក្លិបកីឡាគ្រីឃីត Mumbai Indians នៅក្នុងប្រទេសឥណ្ឌា មានទ្រព្យ ៤០,១ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី១៩ពិភពលោក។
២. លោក Steve Ballmer ជនជាតិអាមេរិក វ័យ៦១ឆ្នាំ ជាម្ចាស់ក្លិបបាល់បោះ Los Angeles Clippers នៃក្របខណ្ឌកំពូលអាមេរិក NBA មានទ្រព្យសម្បត្តិ ៣៨,៤ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី២២ពិភពលោកផងដែ។
៣. លោក Dietrich Mateschitz ជាអ្នកជំនួញជនជាតិអូទ្រីស វ័យ៧៣ឆ្នាំ មានភាគហ៊ុន៤៩% នៃក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Red Bull ជាម្ចាស់ក្លិបបាល់ទាត់ New York Red Bulls នៃក្របខណ្ឌកំពូលអាមេរិក និងជាម្ចាស់ក្រុមប្រណាំងរថយន្ត Formula One ដល់ទៅពីរគឺ Red Bull Racing និង Scuderia Toro Rosso ដែលមានប្រាក់ ២៣ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី៣៧ពិភពលោក។
៤. លោក Paul Allen ជាអ្នកជំនួញជនជាតិអាមេរិក វ័យ៦៤ឆ្នាំ ជាម្ចាស់ក្លិបបាល់បោះ Portland Trail Blazers នៃក្របខណ្ឌកំពូល NBA និងជាម្ចាស់ក្លិបបាល់អោប Seattle Seahawks របស់អារិក មានទ្រព្យសម្បត្តិ ២១,៧ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី៤៤ពិភពលោក។
៥. លោក Philip Anschutz អ្នកជំនួញជនជាតិអាមេរិក វ័យ៧៧ឆ្នាំ ជាម្ចាស់ក្លិបកីឡាវាយកូនឃ្លីលើទឹកកក (Ice hockey) Los Angeles Kings និងក្លិបបាល់ទាត់ LA Galaxy នៃក្របខណ្ឌ MLS របស់អាមេរិក មានទ្រព្យ ១៣ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី១០៨ពិភពលោក។
៦. លោក Hasso Plattner អ្នកជំនួញជនជាតិអាល្លឺម៉ង់ វ័យ៧៣ឆ្នាំ ជាម្ចាស់ក្លិប កីឡាវាយកូនឃ្លីលើទឹកកក (Ice hockey) San Jose Sharks មានទ្រព្យសម្បត្តិ ១២,៧ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី១១៦ពិភពលោក។
៧. លោក Roman Abramovich អ្នកជំនួញជនជាតិរុស្ស៊ី វ័យ៥០ឆ្នាំ ជាម្ចាស់ក្លិបបាល់ទាត់តោខៀវ Chelsea មានទ្រព្យ ១០,៨ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី១៤០ពិភពលោក។
៨. លោក Micky Arison អ្នកជំនួញជនជាតិអ៊ីស្រាអែល វ័យ៦៨ឆ្នាំ ជាម្ចាស់ក្លិបបាល់បោះ Miami Heat របស់ NBA មានទ្រពសម្បត្តិ ៩,៧ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី១៥៤ពិភពលោក។
៩. លោក Mikhail Prokhorov អ្នកនយោបាយជនជាតិរុស្ស៊ី វ័យ៥២ឆ្នាំ ជាម្ចាស់ក្លិបកីឡាបាល់បោះ Brooklyn Nets របស់ NBA ដែលមានទ្រព្យ ៩,៦ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី១៥៨ពិភពលោក។
១០. លោក Stanley Kroenke អ្នកជំនួយញជនជាតិអាមេរិក វ័យ៧១ឆ្នាំ ជាម្ចាស់ក្លិបបាល់ទាត់ Arsenal ក្នុងក្របខណ្ឌ Premier League និងក្លិបកីឡាជាច្រើនទៀតនៅទឹកដីអាមេរិក ដែលលោកមានទ្រព្យ ៨,៣ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី ១៨៣ពិភពលោក៕