កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទិញបានខ្សែប្រយុទ្ធសញ្ជាតិអាមេរិកម្នាក់ពី Dortmund តម្លៃ ៧៤លានដុល្លារ
× Chelsea បានចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធឆ្នើម Christian Pulisic ពីក្រុម Borussia Dortmund ក្នុងតម្លៃ ៥៨ លានផោន (74លានដុល្លារអាមេរិក)។ សមាជិកក្រុមជម្រើសជាតិអាមេរិកវ័យ ២០ឆ្នាំរូបនេះ ត្រូវបន្តលេងក្នុងក្លិបនៃក្របខណ្ឌអាល្លឺម៉ង់ Bundesliga ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការក្លិប Dortmund។
Pulisic ដែលមានការចាប់អារម្មណ៍ពីក្លិបល្បីៗដូចជា Liverpool និង Arsenal ដែលនោះ អាចស៊ុតបញ្ចូលទី៩គ្រាប់ សម្រាប់ការបង្ហាញខ្លួន ២៣លើក ឲ្យជម្រើសជាតិអាមេរិក។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ជាសមាជិកដ៏សំខាន់ក្នុងការនាំ Dortmund ឈរនៅកំពូលតារាង Bundesliga រដូវកានេះ ដោយនាំមុខពិន្ទុគូប្រជែង Bayern München ចំនួន៦ពិន្ទុ ក្រោយឆ្លងកាត់១៧ប្រកួត។
Pulisic នៅជាប់កិច្ចសន្យាជាមួយ Dortmund ដល់ឆ្នាំ២០២០ ប៉ុន្តែដោយសាររូបគេបានបដិសេធមិនបន្តកិច្ចសន្យាបន្ថែមទើបក្លិបសម្រេចលក់ឲ្យ Chelsea តែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com