ជាតិ
ក្រសួងយុត្តិធម៌ ចែក​សៀវភៅ​ច្បាប់​ជាង​១​ម៉ឺន​ក្បាល ដល់​ពលរដ្ឋ
04, Jan 2019 , 7:59 am        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​ក្នុងឱកាស​នៃ​ការតាំងពិព័រណ៍ ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣១​ធ្នូ ឆ្នាំ​២០១៨ ក្រសួងយុត្តិធម៌ បានរៀបចំ​ផ្ដល់​សៀវភៅ​ច្បាប់​ជាង​១​ម៉ឺន​ក្បាល ដល់​ប្រជាពលរដ្ឋ​។  ក្រសួង​ព័ត៌មាន បាន​ចុះផ្សាយ​ថា ការចែក​សៀវភៅ​នេះ គឺ​ដើម្បី​ចូលរួម​អបអរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​អបអរ​ទិវា​ខួប​២០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​។


 
​បើតាម​ក្រសួង​ព័ត៌មាន ម​ន្រី្ត​រាជការ និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទៅ បាន​ចូលរួម​ទទួល​សៀវភៅ​ច្បាប់​ទាំងនោះ​។ ប្រភព​ដដែល អះអាងថា កន្លងមក ធ្លាប់​មានតែ​ការចែក​សៀវភៅ​ជូន​មន្ត្រី អ្នកអនុវត្ត​ច្បាប់ និង​និស្សិត​មួយចំនួន​ប៉ុណ្ណោះ ដោយ​មិន​ធ្លាប់មាន​ការចែក​ទ្រង់ទ្រាយ​ធំ​បែបនេះ​ឡើយ​៕
 

Tag:
 ក្រសួងយុត្តិធម៌​
  សៀវភៅ​ច្បាប់​
  វិមាន​ឈ្នះ​ឈ្នះ​
© រក្សាសិទ្ធិដោយ thmeythmey.com