ជាតិ
សង្គមជាតិ
ជនល្មើស​គ្រឿងញៀន កើន​ជាង​៦​ពាន់​នាក់ ក្នុង​ឆ្នាំ​២០១៨
03, Jan 2019 , 7:59 pm        
រូបភាព
​បទល្មើស​គ្រឿងញៀន បានកើត​ឡើង​ជាង​៨​ពាន់​ករណី និង​មាន​មនុស្ស​ជាង​១,៦​ម៉ឺន​នាក់ (​ស្រី​ជាង​១៣០០​នាក់​) ដែល​ត្រូវបាន​ឃាត់ខ្លួន ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​ប្រ​ឆាំ​ឆ្នាំ ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។



​របាយការណ៍ បាន​បង្ហាញថា ក្នុងចំណោម​អ្នកពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទាំងនោះ មាន​ជនបរទេស​ជាង​៣០០​នាក់ (​ស្រី​៤៨​នាក់​) ដោយមាន​២៤​សញ្ជាតិ​។  ប្រភព​ដដែល បាន​ឲ្យ​ដឹងថា សារធាតុ​ញៀន ដែល​បាន​ចាប់បាន​ក្នុង​ឆ្នាំ​២០១៨ មាន​ជាង​៥០០​គីឡូក្រាម កញ្ឆា​ក្រៀម​៧៤​គីឡូក្រាម និង​កញ្ឆា​ដើម​ជាង ១,៦​សែន​ដើម​។
  
​បើតាម​របាយការណ៍​កា​លពី​ឆ្នាំ​២០១៧ មាន​មនុស្ស​ជាង​១​ម៉ឺន​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​។ ដូច្នេះ អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​ឆ្នាំ​២០១៨  បាន​កើនឡើង​ជាង​៦​ពាន់​នាក់​៕ 
 

Tag:
 ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com