អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​២០១៩​នេះ OPPO ត្រៀម​ទឹកប្រាក់​ប្រមាណ 1.43ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិតផល​របស់ខ្លួន​
04, Jan 2019 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Tony Chen ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន OPPO បានប្រកាសថា ក្រុមហ៊ុន​លោក បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ ១.៤៣ ពាន់​លាន​ដុល្លា​អាមេរិក​សម្រាប់​វិនិយោគ​ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទៅលើ​ផលិតផល​បច្ចេកវិទ្យា​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ ការប្រកាស​នេះ ធ្វើឡើង​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន OPPO នៅ​ទីក្រុង​សិន​ជិន កាលពី​កន្លងទៅ​។ បើតាម​លោក Tony Chen ចំនួន​ទឹកប្រាក់​នេះ គឺ​កើនឡើង ដល់​ទៅ​១៥០​ភាគរយ ជា​បន្តបន្ទាប់ បើ​ធៀប​នឹង​ឆ្នាំ​កន្លងៗ​មក ។
 



​ជាមួយនឹង​ការបង្កើន​ទឹកប្រាក់​វិនិយោគ​សម្រាប់​គម្រោង​នេះ ក្រុមហ៊ុន OPPO ក៏​នឹង​អភិវឌ្ឍន៍​រួមបញ្ចូល​ផ្នែក​ផ្គត់ផ្គង់​ផងដែរ  ដោយ​បង្កើន​ឡើង​ក្រុម​ជំនាញ​ពិសេសៗ ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខាង​ផ្នែក​បច្ចេកវិទ្យា​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO នឹង​អភិវឌ្ឍន៍​បន្ថែម​នូវ​បច្ចេកវិទ្យា AI ទៅលើ​ផលិត​ផលស្មា​ត​ហ្វូ​ន​របស់ខ្លួន ក៏ដូចជា​នាឡិកា​វៃឆ្លាត (Smart watch) និង​គ្រឿង​បច្ចេកវិទ្យា សម្រាប់​ប្រើ​ក្នុងផ្ទះ​(Smart Home) ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​របស់​អតិ​ថ​ជន នៅក្នុង​យុគ​វ​សម័យ​បច្ចេកវិទ្យា​(IOT)​នេះ​។ ចំណុច​ធំៗ ៣​ដែល​បានលើកឡើង​នៅក្នុង​គម្រោង សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​មានដូចជា​៖


 
១. 5G និន្នាការ​មួយ​ដែល OPPO ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់​
 
5G ជា​និន្នាការ​មួយ​ដែល OPPO ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់​។ លោក Tony Chen បាន​លើកឡើងថា​៖«​បន្ថែម​ពី​ការខិតខំ​ប្រឹងប្រែង ដើម្បី​ក្លាយខ្លួនជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ 5G ដំបូង​គេ​បង្អស់ ក្រុមហ៊ុន OPPO បាន​សិក្សា​ស្វែងរក App ដែល​ប្រើប្រាស់​នៅក្នុង​ជំនាន់ 5G+ ហើយ​ចុងក្រោយ នឹង​កំណត់​ពី​តម្លៃ​នៃ 5G ។ ក្រុមហ៊ុន OPPO នឹង​បញ្ចូល​ប្រព័ន្ធ 5G យ៉ាង​ពេញលេញ ជាមួយ​កម្មវិធី និង​ការយល់ដឹង​របស់​អ្នកប្រើប្រាស់ ហើយ​បន្ត​ការច្នៃប្រឌិត ដើម្បី​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​ដ៏​ចាំបាច់ ដែល​ងាក​ទៅរក​ភាពងាយស្រួល និង​ទំនើប​» ។​
 
២. អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា AI  បានដឹង​នៅក្នុង​សម័យ​ប្រព័ន្ធ 5G
 
​ក្រុមហ៊ុន OPPO បាន​អនុវត្ត​បច្ចេកវិទ្យា AI នៅ​ទូទាំង​កម្មវិធី​ជាច្រើន រួមមាន ការថត​រូបភាព បច្ចេកវិទ្យា​ដោះ​សោរ​តាម​ផ្ទៃមុខ និង​តាមរយៈ​ស្នាម​ក្រ​យ៉ៅ​ដៃ ដែល​ត្រូវ​ភ្ជាប់​ជាមួយ​កម្មវិធី AI ជាមួយនឹង​កម្មវិធី Beauty Camera, កម្មវិធី​កែ​ពន្លឺ​រូបថត 3D, និង​កម្មវិធី​ឆ្លាត​វៃ​ជាច្រើន​ទៀត​។ អត្ថប្រយោជន៍​ដែល​បានមកពី​បច្ចេកវិទ្យា AI នឹង​ទទួលបាន​ពិតប្រាកដ នៅក្នុង​សម័យ​ប្រព័ន្ធ 5G​។  លោក Tony Chen បាន​បន្ថែមថា នាពេល​អនាគត ស្មា​ត​ហ្វូ​ន​នឹង​ក្លាយជា​ជំនួយការ​ផ្ទាល់ខ្លួន ហើយ​នេះ​ជា​អ្វីដែល​ក្រុមហ៊ុន OPPO ប្រាកដជា​អាចធ្វើ​បាន​។ ស្មា​ត​ហ្វូ​ន គឺជា​ឧបករណ៍​ដ៏​ល្អ​បំផុត​មួយ សម្រាប់​បច្ចេកវិទ្យា AI ប៉ុន្តែ​វា​មាន​ផ្នែក​ជាច្រើន​ទៀត សម្រាប់​កែលំអ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ក្រុមហ៊ុន ត្រូវ​OPPO នឹង​ប្រកាន់ខ្ជាប់​យ៉ាងសកម្ម នូវ​ការច្នៃប្រឌិត​លើ​បច្ចេកវិទ្យា  AI ខណៈពេលដែល​ក្រុមហ៊ុន​យកចិត្តទុកដាក់ ទៅលើ​ធនធាន​ដើម្បី​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​នេះ មាន​ភាព​កាន់តែ​ទំនើប​។​
 
៣. ការរួមបញ្ចូល​បច្ចេក​វិទ្យា​សិល្បៈ​និង​មនុស្សជាតិ​នៅក្នុង​ឧបករណ៍​ឆ្លាត​វៃ 
 
​នៅ​ចុងក្រោយ លោក Tony Chen បាន​លើកឡើងថា ក្រុមហ៊ុន  OPPO បាន​ប្តេជ្ញា​ក្លាយជា​អ្នកដឹកនាំ នៅក្នុង​សម័យមួយ​ដែល​បច្ចេកវិទ្យា 5G, AI និង IoT ត្រូវបាន​អនុវត្ត​ទូលំទូលាយ​។ នា​អនាគត OPPO នឹង​រួមបញ្ចូល​ការច្នៃប្រឌិត​បច្ចេកវិទ្យា​ពេញលេញ ជាមួយ​សិល្បៈ និង​មនុស្សជាតិ ដើម្បី​អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃ និង​គ្រឿង​បច្ចេកវិទ្យា​សម្រាប់​ប្រើ​ក្នុងផ្ទះ (Smart Home) ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​បំពេញបេសកកម្ម ដើម្បី​បន្ត​បំពេញតម្រូវការ តាម​ការរំពឹងទុករ​បស់​ប្រជាជន សម្រាប់​ជីវិត​ល្អប្រសើរ​ជាង​មុន​។​
 
​ក្រុមហ៊ុន OPPO តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ R & D  នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឈានមុខ និង​ធ្វើឡើង​សម្រាប់​អនាគត ដោយ​ផ្អែកលើ​ការយល់ដឹង​ទាំងនោះ​។ ពិព័រណ៍​បច្ចេកវិទ្យា OPPO រយៈពេល​២ ថ្ងៃ រួមមាន​វេទិកា​ចំនួន ៤​សំខាន់ៗ គឺ AI, Big Data, Cloud+ IoT, 5G និង​កន្លែង​ពិព័រណ៍​ចំនួន ១២ ដែល​គ្របដណ្តប់​លើ​គម្រោង​ជាង ៨០​ទៀតផង​ដែរ​។ 
 



​អំពី​ក្រុមហ៊ុន OPPO
 
OPPO គឺជា​ម៉ាក​ទូរស័ព្ទ​កាមេរ៉ា ដែល​ទទួលបាន​ភាព​ពេញនិយម ពី​មនុស្ស​វ័យក្មេង​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​រយៈពេល 10 ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន OPPO បាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការផលិត​ទូរស័ព្ទ​កាមេរ៉ា ស្រប​ពេលដែល​មានការ​ច្នៃប្រឌិត លើ​បច្ចេកវិទ្យា​ថតរូប​តាម​ទូរស័ព្ទដៃ​។ OPPO បានចាប់ផ្តើម​សម័យ​នៃ​ការថតរូប​សែ​ល​ហ្វី ដ៏​ស្រស់ស្អាត​បំផុត និង​ជា​ម៉ាក​ដំបូង ដែល​ដាក់លក់​ស្មា​ត​ហ្វូ​ន​ដែលមាន​កាមេរ៉ា​មុខ 5MP និង 16MP​។ OPPO ក៏​ជា​យីហោ​ដំបូងបង្អស់ ដែល​ណែនាំ​អំពី​កាមេរ៉ា​ដែល​អាច​បង្វិល​ត្រលប់ ដែលមាន​លក្ខណៈពិសេស Ultra HD និង​បច្ចេកវិទ្យា 5x Dual Camera Zoom​។ F ស៊េរី Selfie Expert  របស់​ក្រុមហ៊ុន OPPO ដែល​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ 2016 បាន​ជំរុញ​នូវ​ការវិវត្ត​របស់ OPPO នៅក្នុង​វិស័យ​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​។ យោងតាម IDC នៅ​ឆ្នាំ​2016 OPPO ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​ជា​ស្មា​ត​ហ្វូ​ន​លេខ​4 ទូទាំង​ពិភពលោក ហើយ​ថ្ងៃនេះ OPPO ផ្តល់ជូន​នូវ​បទពិសោធន៍​ថតរូប​ស្មា​ត​ហ្វូ​ន​ដ៏​ល្អឥតខ្ចោះ ដល់​យុវវ័យ​ជាង 100​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com