អត្ថបទពាណិជ្ជកម្ម
Nokia 230 ចេញ​ពណ៌​ថ្មី​លើ​ទីផ្សារ​កម្ពុជា ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទប់ចិត្ត​ស្រឡាញ់​មិនបាន
04, Jan 2019 , 3:36 pm        
រូបភាព
ដោយ:
Nokia 230 ទូរ​សព្ទ​ប៊ូ​តុង​ដែលមាន​រូបរាង​ស្រស់ស្អាត​របស់ Nokia ពេលនេះ​បានចេញ​ពណ៌​ថ្មី ដល់​ទៅ​២​ពណ៌​ឯណោះ គឺ​ពណ៌​ខៀវ និង​ពណ៌​ប្រផេះ នៅលើ​ទីផ្សា​កម្ពុជា​។ វត្តមាន​របស់  Nokia 230 ដ៏​ទាក់ទាញ​មួយ​នេះ​នៅលើ​ទីផ្សារ​កម្ពុជា បានធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នកគាំទ្រ​ទូរ​សព្ទ Nokia ពុះកញ្ជ្រោល មិន​លង់​ចិត្ត​ស្រឡាញ់​មិនបាន​។ អ្វីដែល​ពិសេស​ទៀត​នោះ Nokia 230 មានតម្លៃ​តែ ៥៨ ដុល្លារ​ប៉ុណ្ណោះ នៅលើ​ទីផ្សារ​កម្ពុជា​។
 
Nokia 230 គឺជា​ទូរ​សព្ទ​ដែល​រចនា​ឡើង​ជាមួយនឹង​ភាព​ច្នៃប្រឌិត និង​ស្រស់ស្អាត ដែល​សំបក​របស់​វា​ផលិតឡើង​ពី​អា​លុយ​មី​ញូ​ម ដែល​នេះ​កាន់តែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង់​កាន់​ទូរ​សព្ទ​នេះ​។ អេក្រង់​របស់​វា​មាន​ទំហំ 2.8 អី​ញ វា​ក៏​អាច​ផ្ទុក​លេខ​ទូរ​សព្ទ​បាន​រហូតដល់​ទៅ ១០០០ លេខ​ឯណោះ​។ បន្ថែម​ពីនេះ វា​ក៏​នៅមាន​ភ្ជាប់​មកជា​មួយរ​ន្ធ​បន្ថែម Memory Card បាន​រហូតដល់​ទៅ 32GB​។​




 
​លោកអ្នក​ក៏​អាច​ស្ដាប់​វិទ្យុ និង​អាច​ថត​សំឡេង ពេល​កំពុងនិយាយ​ទូរ​សព្ទ​បាន​ផងដែរ​។ លើសពីនេះ Nokia 230 ក៏មាន​ភ្ជាប់​មកជា​មួយ កាមេរ៉ា 2MP នៅ​ផ្នែក​ខាងក្រោយ និង​ភ្ជាប់​មកជា​មួយ LED FLASH ដើម្បី​ជា​ជំនួយ​ដល់​ពន្លឺ​នៅពេល​ថត​។ កាន់តែ​ពិសេស​នោះ ទូរ​សព្ទ​ដែលមាន​រូបរាង​ស្ដើង​គួរ​ឲ្យ​ចង់​កាន់​នេះ ក៏មាន​ភ្ជាប់​មកជា​មួយ​នឹង​កម្មវិធី​ជាច្រើន ដែល​លោ​កក​អ្នក​អាច​លេង Facebook បាន​ទៀតផង និង​វា​មាន​កម្លាំង​ថ្ម 1200 mAh ដែល​លោកអ្នក​អាច​ទុកចោល​រហូតដល់ ២២​ថ្ងៃ និង​និយាយបាន​រហូត ២៣​ម៉ោង​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com