ពីនេះ ពីនោះ
«​កា​ខ្នងសំបុត្រ​» មានន័យ​ច្បាស់លាស់​ដូចម្តេច​?
06, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​យុវវ័យ​សម័យ​បច្ចុប្បន្ន​ប្រាកដជា​មិន​ធ្លាប់​បានឮ​ពាក្យ​ថា «​កា​ខ្នងសំបុត្រ​»​នោះទេ​។ កាលពីដើម​មក ចាស់ៗ​ឧស្សាហ៍​និយាយថា «​កា​ខ្នងសំបុត្រ​» ដែល​ចង់​សំដៅលើ​ការសរសេរ​សេចក្តី​បន្ថែម​ដែលមាន​ដូចជា ការសរសេរ​អាសយដ្ឋាន ឬ​ឈ្មោះ​អ្នក​ដែល​ទទួល​សំបុត្រ នៅ​ស្រោមសំបុត្រ​ដែល​ផ្ញើ​ទៅ​។



​បើតាម​ការបញ្ជាក់​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា កា​ខ្នងសំបុត្រ មានន័យថា សេចក្តី​បន្ថែម​ដែល​សរសេរ​លើ​ខ្នងសំបុត្រ​ជាស​ញ្ញា ដូចជា​ការសរសេរ​ពី អាសយដ្ឋាន​, ឈ្មោះ ឬ​សេចក្តី​ផ្សេងៗ​ទៀតផង​ដែរ សម្រាប់​ទុកជា​សម្គាល់​។ ពាក្យ​នេះ មិនសូវ​បាន​គេ​និយម​ប្រើ​នោះទេ តែ​យ៉ាងណា​ក៏​ចាស់ៗ​នៅតែ​ឲ្យ​តម្លៃ​ពាក្យ​នេះ​ដដែល​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com