សម្រាប់ការប្រកួត FA Cup ជុំទីបួន ម្ចាស់ជើងឯក១៣ជំនាន់ Arsenal បានក្លាយជាម្ចាស់ផ្ទះ ទទួលជើងឯក១២ជំនាន់ Manchester United។ បើយោងតាមលទ្ធផលនៃការចាប់ឆ្នោតកាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ។
ក្រុមក្រៅប្រព័ន្ធលីគ (Non-League) Barnet បានក្លាយជាម្ចាស់ផ្ទះទទួល Brentford នៃក្របខណ្ឌលំដាប់ទីពីរ Championship។ Newport County ដែលលេងនៅ League Two ត្រូវបន្តទៅលេងនៅទឹក Middlesbrough នៃក្របខណ្ឌ Championship។
Crystal Palace ត្រូវស្វាគមន៍ Tottenham Hotspur ខណៈ Burnley ត្រូវធ្វើដំណើរទៅកាន់ទឹកដី Manchester City ។ Watford, Everton, Brighton និង Chelsea ត្រូវតទល់ជាមួយក្រុមដែលលេងនៅក្របខណ្ឌលំដាប់ទាបជាងខ្លួន ស្របពេលដែលក្រុមមួយចំនួនទៀត នៅលេងជម្រុះជុំទីបី ក្រោយលទ្ធផលស្មើគ្នាជើងទីមួយ។
Liverpool បានរងបរាជ័យ ២-១ ដោយសារ Wolverhampton នាំឲ្យពួកគេត្រូវហាលអាវដូច Leicester, Fulham, Cardiff និង Bournemouth៕
លទ្ធផលនៃការចាប់ឆ្នោត៖
-Swansea v Gillingham
-Wimbledon v West Ham
-Shrewsbury or Stoke v Wolves
-Millwall v Everton
-Brighton v West Brom
-Bristol City v Bolton
-Accrington v Derby ឬ Southampton
-Doncaster v Oldham
-Chelsea v Sheffield Wednesday ឬ Luton
-Newcastle ឬ Blackburn v Watford
-Middlesbrough v Newport
-Manchester City v Burnley
-Barnet v Brentford
-Portsmouth v QPR
-Arsenal v Manchester United
-Crystal Palace v Tottenham៕