កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិសអាមេរិកសុំគំរូ DNA របស់ Ronaldo ជុំវិញករណីរំលោភសេពសន្ថវៈ
× ប៉ូលិសក្នុងក្រុង Las Vegas សហរដ្ឋអាមេរិកបានស្នើសុំឲ្យ Cristiano Ronaldo ផ្ញើគំរូ DNA ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេជុំវិញករណីចោទប្រកាន់ពីបទចាប់រំលោភពីសំណាក់ស្ត្រីអាមេរិកម្នាក់កាលពីឆ្នាំ២០០៩ ដែលធ្វើឡើងដើម្បីប្រឆាំងនឹងខ្សែប្រយុទ្ធឆ្មើមរបស់ព័រទុហ្គាល់រូបនេះ។
មេធាវីរបស់ Ronaldo លោក Peter Christianen បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែមករាថា នេះជានីតិវិធីនៃការស្នើសុំដែលមានលក្ខណស្តង់ដារ។
លោកមេធាវីខាងលើបានបញ្ជាក់បន្ថែមថា កូនក្តីរបស់ខ្លួន Ronaldo នៅតែអះអាងថារូបគេមិនបានប្រព្រឹត្តបែបនេះ ហើយអ្វីដែលបានកើតឡើងកាលពីឆ្នាំ២០០៩គឺជាការយល់ព្រមរៀងខ្លួនបែបធម្មជាតិ ដូច្នេះវាមិនមែនជារឿងគួឲ្យភ្ញាក់ផ្អើលនោះទេថា គំរូ DNA ដែលប៉ូលិសស្នើសុំជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេនោះ។
អតីតតារាមង្ហាញម៉ូឌអាមេរិកនាង Kathryn Mayorga អាយុ ៣៤ឆ្នាំបានចោទប្រកាន់ខ្សែប្រយុទ្ធឆ្នើម Juventus វ័យ៣៣ឆ្នាំ ថាបានរំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃយប់ទី១៣ ខែមិថុនា ឆ្នាំ២០០៩។
ក្នុងឆ្នាំ ២០១០ នាង Mayorga ភ្លាប់បានគេផ្សាយថាបានឈានដល់ការដោះស្រាយក្រៅផ្លូវការជាមួយ Ronaldo ដោយមានការបង់ប្រាក់ចំនួន ៣៧៥,០០០ដុល្លារអាមេរិក ជាថ្នូរនឹងការយល់ព្រមមិនបញ្ចេញរឿងនេះជាសារធារណៈ។
យ៉ាងណាក៏ដោយអតីតសមាជិក Real Madrid និង Manchester Uinted បានបដិសេធការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ហើយថែមទាំងទទួលបានបានការគាំទ្រពីសំណាក់ក្លិបសេះបង្កង់ជុំវិញករណីនេះផងដែរ៕
Tag:
បាល់ទាត់
Cristiano Ronaldo
រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com