ជាតិ
សង្គមជាតិ
រដ្ឋបាល​ជលផល​ហាម​នេសាទ​ត្រី​កា​ម៉ុង (​ប្លាធូ​) រហូតដល់​ថ្ងៃទី​៣១ ខែមីនា
15, Jan 2019 , 2:34 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​រដូវ​កាល​ត្រី​ពង​នេះ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ឲ្យ​ពលរដ្ឋ​បិទ​នេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ ចាប់ពី​ថ្ងៃទី​១៥ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែ មីនា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​។​

 
​ក្នុង​សេចក្តីជូនដំណឹង លោក អេង ជា​សាន បាន​បញ្ជាក់ថា ដើម្បី​រួមចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទៅ​អនាគត ប្រជា​នេសាទ​ទាំងអស់​បញ្ឈប់​សកម្មភាព​នេសាទ​ត្រី «​ប្លាធូ​»​ចាប់ពី​ថ្ងៃទី​១៥ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែមីនា នេះ ដែលជា​រដូវ​ពង​កូន​បន្ត​ពូជ​របស់​ត្រី​កា​ម៉ុង «​ប្លាធូ​»​នៅក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា​នេះ​ជាបន្ទាន់​៕
 

Tag:
 ​ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com