ជាតិ
ចិន ព្រមព្រៀង​លើ​ឯកសារ​គម្រោង​អភិវឌ្ឍ​ចំនួន​៨ និង​សន្យា​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​
23, Jan 2019 , 8:19 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ ឯកសារ​នៃ​កិច្ចព្រមព្រៀង​ចំនួន​៨ ត្រូវបាន​រដ្ឋបាល​កម្ពុ​ជា និង​ចិន ចុះហត្ថលេខា​រួមគ្នា​ហើយ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ប្រទេស​ចិន រយៈពេល​៣​ថ្ងៃនេះ​។ ឯកសារ​ទាំងនោះ គឺ​សុទ្ធតែជា​កិច្ចព្រមព្រៀង​ចិន​និង​កម្ពុជា ក្នុង​ការជួយ​ដល់​គម្រោង​អភិវឌ្ឍ និង​រៀបចំ​ហេ​ដ្ឋា​រ​ចា​សម្ព័ន្ធ​នៅ​កម្ពុជា​។​

 
​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​សំខាន់ៗ​ចំនួន​០៨ ក្នុងនោះ​រួមមាន​៖  លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលំអរ​ផ្លូវ​ជនបទ ជំហាន​ទី​២ , លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ផ្គត់​ផ្គង​ទឹក​ជនបទ ជំហាន​ទី​២ , លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ការងារ​វិស្វកម្ម​សម្រាប់​គាំទ្រ ដល់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ , លិខិតបញ្ជាក់​ការប្រគល់ ទទួល ស្ទី​ពី​គម្រោង​អគារ​អង្គរក្ស នៃ​ទីស្តីកា​រគ​ណះ​រដ្ឋមន្ត្រី , លិខិតបញ្ជាក់​ការប្រគល់ ទទួល​ស្តីពី​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៧ ដែល​រង​ការខូចខាត​ដោយ​ទឹក​ចំន​ន់ , លិខិតបញ្ជាក់​ការប្រគល់ ទទួល ស្តីពី​គំរោង ជួសជុល​ប្រាសាទតាកែវ , កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាង​រក្សា​ទឹក​ក្នុង​ខេត្តព្រះវិហារ និង​ចុងក្រោយ​គឺ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត និង​ផ្លូវ ។​
 
​ក្រៅពី​ចុះហត្ថលេខា​លើ​ឯកសារ​ទាំងនេះ រដ្ឋាភិបាល​ប្រទេស​ចិន បានផ្តល់​នូវ​ជំនួយ​ជិត​៦០០​លាន​ដុល្លារ ហើយ​ថែមទាំង​បាន​ដំឡើង​កូតា​អង្ករ​កម្ពុជា​នាំ​ចូលមក​ចិន រហូតដល់​៤​សែន​តោន​ទៀតផង​។​
 
​មិន​ត្រឹមតែ​ផ្ដល់ជំនួយ​ដល់​កម្ពុជា​នេះ​ទេ ប្រមុខ​ដឹកនាំ​ចិន ទាំង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង , នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាំ​ង  និង​លោក​ប្រធានរដ្ឋសភា វ៉ាង យ៉ាង សុទ្ធតែ​បាន​សន្យា​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​សំខាន់ៗ​ដូចជា កសិកម្ម​, ពាណិជ្ជកម្ម ,​វិនិយោគ​, ទេសចរណ៍ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាដើម ។​
 
​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ ប្រទេស​ទាំងពីរ ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ឡើងដល់​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣​។ បន្ថែម​ពីនេះ​កម្ពុជា ប្រកាស​ត្រៀមខ្លួន​ជាស្រេច​រួចហើយ ដើម្បី​ជំរុញ​គម្រោង​ផ្លូវ​១​ខ្សែក្រវាត់​១ ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ចិន ទទួលបាន​ជោគជ័យ​ផងដែរ​៕
 

Tag:
 ហ៊ុន សែន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com