ជាតិ
សេដ្ឋកិច្ច
TripAdvisor៖ ឆ្នាំ​២០១៩​នេះ សណ្ឋាគា​រវិ​រតន៍​ជាប់​លេខ​១​អាស៊ី និង​លេខ​៣​ពិភពលោក​
23, Jan 2019 , 9:39 pm        
រូបភាព
ដោយ: រួបរួម
​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក TripAdvisor  បានចេញ​ផ្សាយ​តារាង​ចំណាត់ថ្នាក់​សណ្ឋាគារ​កំពូល​ចំនួន​២៥​ដែលជា​ជម្រើស​របស់​អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ​២០១៩ ។ ក្នុង​តារាង Top 25 ប្រចាំ​តំបន់​អាស៊ី សណ្ឋាគា​រវិ​រតន៍​ឈរ​ចំណាត់ថ្នាក់​លេខ​១ រីឯ​សណ្ឋាគារ​៤​ទៀត​នៅ​សៀមរាប​ដដែល​ជាប់​លេខ​៤ លេខ​១១ លេខ​១២ និង​លេខ​១៣​។ ចំណែក​ចំណាត់ថ្នាក់​ពិភពលោក សណ្ឋាគា​រវិ​រតន៍​ឈរ​លេខ​៣ បន្ទាប់ពី​សណ្ឋាគារ​នៅ​កូ​ស្តា​រី​កា និង​អ៊ីតាលី​។​

 
 សណ្ឋាគា​រវិ​រតន៍ (Viroth’s Hotel) ដែលមាន​ទីតាំងនៅ​ភូមិ​វត្ត​បូ​ណ៌ ខេត្តសៀមរាប បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​នាំមុខ​សណ្ឋាគារ​នៅ​កូ​ស្តា​រី​កា ឥណ្ឌា វៀតណាម និង​ម៉ា​ល់​ឌី​វ​។ ជាមួយគ្នា សណ្ឋាគារ Golden Temple Retreat ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ​១១​ពិភពលោក​ផងដែរ​។​
 
​ចំណាត់ថ្នាក់ Travelers' Choice Top 25 Hotels ប្រចាំ​តំបន់​អាស៊ី​សម្រាប់​ឆ្នាំ​២០១៩​នេះ​៖
1-Viroth's Hotel-​សៀមរាប​, កម្ពុជា​
 
 
2-Kenting Amanda Hotel-Hengchun, Pingtung តៃវ៉ាន់​
3-​ហាណូយ La Siesta Hotel & Spa-​ហាណូយ​, វៀតណាម​
4-Golden Temple Retreat-​សៀមរាប​, កម្ពុជា​
5-The Oberoi Rajvilas-Jaipur, ឥណ្ឌា​
6-Mandapa, a Ritz-Carlton Reserve Ubud, ឥណ្ឌូណេស៊ី​
7-O'Gallery Premier Hotel & Spa-​ហាណូយ​, វៀតណាម​
8-AYADA Maldives-Maguhdhuvaa, ម៉ា​ល់​ឌី​វ​
9- Hanoi Marvellous Hotel & Spa-​ហាណូយ​, វៀតណាម​
10-Milaidhoo Island Maldives-Milaidhoo Island, ម៉ា​ល់​ឌី​វ​
11-Central Suite Residence-​សៀមរាប​, កម្ពុជា​
12-Phum Baitang-​សៀមរាប​, កម្ពុជា​
 
 
13-Shinta Mani Shack-​សៀមរាប​, កម្ពុជា​
14- Evolve Back, Coorg, Siddapura, ឥណ្ឌា​
15- The Temple House-Chengdu, ចិន​
16-Baros Maldives-Baros Island, ម៉ា​ល់​ឌី​វ​
17-The Upper House-Hong Kong, ចិន​
18-Kandolhu ម៉ា​ល់​ឌី​វ​-North Ari Atoll, ម៉ា​ល់​ឌី​វ​
19-The Oberoi Amarvilas-Agra, ឥណ្ឌា​
20-Trivik Hotels & Resorts-Chikmagalur, ឥណ្ឌា​
21-Hotel Eclat Beijing-Beijing, ចិន​
22-Padma Resort Ubud-Payangan, ឥណ្ឌូណេស៊ី​
23-Hotel ICON-Hong Kong, ចិន​
24-Raffles Jakarta-Jakarta, ឥណ្ឌូណេស៊ី​
25-Pimalai Resort and Spa-Ko Lanta, ខេត្ត Krabi-​ថៃ 
 
​តារាង Travelers' Choice Top 25 Hotels ប្រចាំ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៩​នេះ​៖
1-Tulemar Bungalows & Villas-Manuel Antonio, កូ​ស្តា​រី​កា​
2-Hotel Belvedere-Riccione, អ៊ីតាលី​
3-Viroth's Hotel-​សៀមរាប​, កម្ពុជា​
4-Kenting Amanda Hotel-Hengchun, Pingtung-​តៃវ៉ាន់​
5-Hotel Alpin Spa Tuxerhof-​អូទ្រីស​
6-French Quarter Inn-Charleston, South Carolina-​សហរដ្ឋអាមេរិក​
7-The Resort at Pedregal-Cabo San Lucas, ម៉ិ​ក​ស៊ិ​ក​
8-Belmond Palacio Nazarenas-Cusco, ប៉េ​រូ​
9-Kayakapi Premium Caves – Cappadocia-Urgup, តួ​ក​គី​
10-​ហាណូយ La Siesta Hotel & Spa-​ហាណូយ​, វៀតណាម​
11-Golden Temple Retreat-​សៀមរាប​, កម្ពុជា​
12-Quinta Jardins do Lago-Funchal, ព័រ​ទុយ​ហ្គា​ល់​
13-The Oberoi Rajvilas-Jaipur, ឥណ្ឌា​
14-Hotel Amira Istanbul-Istanbul, តួ​ក​គី​
15-Hotel 41-London, ចក្រភព​អង់គ្លេស​
16-Ikos Oceania-Nea Moudania, ក្រិ​ក​
17-Mandapa, a Ritz-Carlton Reserve-Ubud, ឥណ្ឌូណេស៊ី​
18-Nayara Springs-La Fortuna de San Carlos, កូ​ស្តា​រី​កា​
19-Rosewood Mayakoba-Playa del Carmen, ម៉ិ​ក​ស៊ិ​ក​
20-Valle D'incanto Midscale Hotel-Gramado, ប្រេ​ស៊ី​ល​
21-Hotel Spadai-Florence, អ៊ីតាលី​
22-Constance Prince Maurice-Pointe de Flacq, ម៉ូ​រី​ទូ​ស​
23-O'Gallery Premier Hotel & Spa-​ហាណូយ​, វៀតណាម​
24-The Nantucket Hotel & Resort-Nantucket, Massachusetts-​សហរដ្ឋអាមេរិក​
25-AYADA Maldives-Maguhdhuvaa, ម៉ា​ល់​ឌី​វ​៕
 

Tag:
 សណ្ឋាគា​រវិ​រតន៍​
  TripAdvisor
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com