ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ទម្លាយ​ថា «​ខ្ញុំ​និង​លោក ប៉ុល សារឿន ធ្លាប់​គេ​ចាប់ខ្លួន កាល​ឆ្នាំ​៩៣»
24, Jan 2019 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយ​អាថ៌កំបាំង​ថា សម្តេច និង​លោក ប៉ុល សារឿន ធ្លាប់​ត្រូវបាន​គេ​ចាប់​ឃុំ​ក្នុងផ្ទះ​របស់​អ្នកដទៃ នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​១៩៩៣​។ សម្តេច ហ៊ុន សែន បន្តថា អ្នក​ចាប់​ខ្លួន​សម្តេច​នាពេលនោះ គឺ​ដើម្បី​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត ហើយ​ចង់​ឲ្យ​សម្តេច លាលែង​ពី​តំណែង​នា​យក​រដ្ឋមន្ត្រី​។


 
​សម្តេច ហ៊ុន សែន ប្រាប់​សាធារណជន​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​កុំ​ឲ្យ​មានការ​បង្ហូរឈាម ខ្ញុំ​ប្រាប់ថា ខ្ញុំ​សុខចិត្ត​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី នៅ​ល្ងាច​នេះ​តែម្តង (​រម្លឹកសម្តីកាលពី​ថ្ងៃទី​២ខែមិថុនា ឆ្នាំ​១៩៩៣)​។ តែ​ពេលនោះ​ សម្តេច ទៀ បាញ់ និង ឯកឧត្តម កែ គឹមយ៉ាន បាន​ប្រតិ​កម្ម​ខ្លាំងណាស់ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​សម្តេច ទៀ បាញ់ និង ឯកឧត្តម កែ គឹមយ៉ាន ដែល​បាន​ជួយ​ជីវិត​ខ្ញុំ នាពេលនោះ​»​។ 

សម្តេច ហ៊ុន សែន អះអាងថា រឿងអាថ៌កំបាំងនេះ គ្មានអ្នកណា ធ្លាប់បានដឹងឡើយ ក្រៅតែពីមនុស្ស៤នាក់ ដែលរួមមាន សម្តេចខ្លួនឯង សម្តេច ទៀ បាញ់ លោក កែ គឹមយ៉ាន និង លោក ប៉ុល សារឿន។ ​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី គឺធ្វើឡើង​ក្នុង​ពិធី​រម្លឹក​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០​១៩នេះ​៕ 

Tag:
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com