ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ប្រកាស​ខ្លាំងៗ ឲ្យ​ទ័ព​កម្ចាត់​ក្រុម​ណា​ដែល​ចង់​ផ្តួលរំលំ​រដ្ឋអំណាច​
24, Jan 2019 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​មាន​ឋានៈ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៥​ផុត​លេខ បានដាក់​បញ្ជា​ទៅកាន់​កង​ប្រដាប់អាវុធ ឲ្យ​កម្ចាត់​ជាបន្ទាន់​នូវ​រាល់​ទង្វើ​ណា ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល ឬក៏ដណ្តើមអំណាច ក្រៅ​ប្រព័ន្ធ​បោះឆ្នោត និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។


 
​មេដឹកនាំ​រូបនេះ ប្រាប់​ទៅ​កង​ប្រដាប់អាវុធ​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវ​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​ឲ្យ​ទាន់ពេល​...​។ ស្លាប់​៤-៥​នាក់ ប្រសើរ​ជាង​ស្លាប់​ប្រជាជន​រាប់ម៉ឺន​នាក់​។ ខ្ញុំ​មិន​ខ្លាច​នឹង​បញ្ជា​ទេ​»​។ 

សំឡេងនាយករដ្ឋមន្រ្តី៖





ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់​ថា សារ​នេះ មិនមែនជា​ការគំរាមកំហែង​ទេ តែ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​។ នាយករដ្ឋមន្ត្រី ក៏​ដាស់តឿន​កងកម្លាំងប្រដាប់អាវុធ​ផងដែរ ឲ្យ​ទប់​ស្តា​ត់​ឲ្យ​បាន កុំ​ឲ្យ​មាន​អំពើ​ភេរវកម្ម​ណាមួយ​កើតឡើង​។ 
 
​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី គឺធ្វើឡើង​ក្នុង​ពិធី​រម្លឹក​ខួប​២០​ឆ្នាំ​នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​នេះ​៕




Tag:
 ​ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com