ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ យកចិត្តទុកដាក់​លើ​អតីតយុទ្ធជន
25, Jan 2019 , 8:39 am        
រូបភាព
 រូបពីក្រសួងមហាផ្ទៃ
រូបពីក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្តា​យ​៥​ផុត​លេខ បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​កងទ័ព យកចិត្ត​ទុក​លើ​ជីវភាព​កងទ័ព ដូចជា​ជម្រក​ស្នាក់នៅ ចំណីអាហារ សម្ភារៈ និង​ត្រូវ​ផ្គត់ផ្គង់​សព្វបែបយ៉ាង​សម្រាប់​កងទ័ព ជាពិសេស ត្រូវ​បង្កើន​ការសាងសង់​ផ្ទះ​ដល់​កងទ័ព ដែល​កំពុង​ឈរជើង​តាម​ព្រំដែន ផ្តល់​សេវា​ថែទាំ​សុខភាព រួមទាំង​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន​ផងដែរ​។



​សម្តេច ហ៊ុន សែន លើក​អនុសាសន៍​នេះ នៅក្នុង​ពិធី​រម្លឹក​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​នេះ​។    
​ឆ្លៀត​ក្នុងការ​ឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល ក៏​ប្រាប់​ឲ្យ​កងទ័ព​ទាំងអស់ ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក និង​ខ្វះខាត ហើយ​មិន​ត្រូវធ្វើ​ទង្វើ​អាក្រក់​អ្វីមួយ លើ​ប្រជាពលរដ្ឋ​ឡើយ​។  


សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត
 
​លើសពីនេះ មេដឹកនាំ​កម្ពុជា បានដាក់​បញ្ជា​ឲ្យ​កងទ័ព ប្រយុទ្ធប្រឆាំង​អំពើរ​ភេ​វរ​កម្ម និង​ទប់ស្កាត់​អំពើ​ទាំងឡាយណា ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​៕ 
 

Tag:
 ហ៊ុន សែន​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com