ជាតិ
សេដ្ឋកិច្ច
ខុន​ដូ​នៅ​កម្ពុជា បរទេស​ទិញ ៧០​ភាគរយ រីឯ​ពលរដ្ឋ​ខ្មែរ​នឹង​ងាក​មក​រស់នៅ​ខុន​ដូ​នៅ​១០​ឆ្នាំ​ទៀត
24, Jan 2019 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន​បរទេស​កាន់​កាប់​ចំណែក​ទីផ្សារ​ខុន​ដូ ដល់​ទៅ ៧០​ភាគរយ​។ អ្នក​ក្នុងស្រុក មិនទាន់​ទទួលយក​របៀប​រស់នៅ​ក្នុង​អគារ​ខ្ពស់​នៅឡើយ​។ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា (CVEA) អះអាងថា រយៈពេល​១០ ទៅ​១៥​ឆ្នាំ​ទៀត ការងា​កមក​រស់នៅក្នុង​អគារ​ខ្ពស់​របស់​ប្រជាពលរដ្ឋ ពិសេស​អ្នកធ្វើការ​ក្នុង​ក្រុង នឹង​កើតមាន​។


 
​ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់លោក ច្រឹ​ក សុខ​នី​ម ដែល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៤​ខែមករា​៖
 


 
​ជាការ​មើលឃើញ​របស់​ប្រធាន​សមាគម​អចលនទ្រព្យ​របស់​កម្ពុ​ជា​រូបនេះ ក្នុង​រាជ លែងមាន ឬ​នៅសល់​តិចតួច​ប៉ុណ្ណោះ​ក្នុង​ក្រុង លំនៅឋាន​ត្រូវ​ខ្ទាត​ចេញទៅ​ជាយក្រុង ឬ​ក្រៅ​ក្រុង ដោយ​ជំនួស​មកវិញ​ដោយ​អគារ​ពាណិជ្ជកម្ម​ខ្ពស់​។ 
 
​ដី​កាន់តែ​ថ្លៃ ប្រជាជន​កើនឡើង ការរស់នៅ​កាន់តែ​ចង្អៀត​។ ប្រជាពលរដ្ឋ ពិសេស អ្នកធ្វើការ​ក្នុង​ក្រុង ត្រូវ​បង្ខំចិត្ត​រស់នៅក្នុង​អគារ​ខ្ពស់ៗ ខុន​ដូ អា​ផាត​មិន ។ នេះ​ជាការ​វិវឌ្ឍន៍​ទៅ​ថ្ងៃមុខ​។ 
 
«​មនុស្ស​រស់​ដូចម្ដេច​បើ​ដី​ចង្អៀត​ក្នុង​រយៈពេល ១០ ទៅ​១៥​ឆ្នាំ​ខាងមុខ​។ ខ្ញុំ​យល់ថា​ប្រជាពលរដ្ឋ​នឹង​ផ្លាស់ប្ដូរ​ផ្ដ​ត់​គំនិត​។ សព្វថ្ងៃ​ប្រជាជន​កម្ពុជា​ភាគច្រើន និយម​រស់នៅក្នុង​ផ្ទះល្វែង ផ្ទះ​វីឡា ប៉ុន្តែ​ទៅ​អនាគត​បែបផែន​ស៊ីវីល័យ​របស់​មនុ​ស្សនឹង​ប្រែប្រួល ពួកគាត់​ធ្វើការ​ក្នុង​ក្រុង ត្រូវ​រស់នៅក្នុង​ក្រុង តែ​ត្រូវ​រស់នៅក្នុង​ខុន​ដូ ឬ​អា​ផាត​មិន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ច្រឹ​ក សុខ​នី​ម ។​
 
​លោក ច្រឹ​ក សុខ​នី​ម បានបង្ហាញ​តួលេខ​នៃ​ការទិញ​ខុន​ដូ​ដូច្នេះ​ថា​៖«​ទីផ្សារ​ខុន​ដូ​នៃ​លំនៅឋាន​នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​ទិញ ឬ​កាន់កាប់​ដោយ​ជនជាតិ​បរទេស ៧០​ភាគរយ ហើយ ៣០​ភាគរយ​ត្រូវបាន​ទិញ​ដោយ​ប្រជាជន​ខ្មែរ សម្រាប់​អ្នក​មកពី​បរទេស​ហើយ​ភាគច្រើន​ពួកគាត់​ជួល​ទេ រស់នៅ​ភាគតិច​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com