ជាតិ
សម្តេច ហ៊ុន សែន លុបចោល​អង្គភាព​ «​កាំសាប​» ដែល​បង្កើត​តាំងពី​ឆ្នាំ​១៩៧៩
25, Jan 2019 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែមករា នេះ បានប្រកាស​លុបចោល ភ្នាក់ងារ​កម្ពុជា​នាវាច​រ «​កាំសាប​» (KAMSAP) ដោយ​សម្តេច​អះអាងថា អង្គភាព​មួយ​នេះ មិនមាន​ភាពចាំបាច់​ទៀតឡើយ ទាក់ទង​នឹង​ការងារ​ពាណិជ្ជកម្ម​តាម​នាវា ជាពិសេស​នៅ​សម័យ​បច្ចេកវិទ្យា​។​



​កាំសាប (KAMSAP: Kampuchea Shipping Agency and Brokers) ជា​អង្គភាព​ស្វ័យ​តរបស់​រដ្ឋ​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៩ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​តាម​នាវា​។ បើតាម​ការលើកឡើងរ​បស់​សម្តេច ហ៊ុន សែន ក្នុង​តំបន់​អាស៊ាន អង្គភាព​បែបនេះ នៅសល់តែ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ប៉ុណ្ណោះ​។​

អង្គភាពនេះ មានការិយាល័យ​កណ្តាល​នៅរាជធានីភ្នំពេញ ហើយមានសាខានៅ​ខេត្តព្រះសីហនុ ស្រែអំបិល ខេត្តកោះកុង និងផែឧកញ៉ាម៉ុង។

​សម្រាប់​មន្ត្រីរាជការ​ទាំ​ង​អស់​នៅក្នុង​អង្គភាព​នេះ ត្រូវ​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕


Tag:
 កាំសាប
© រក្សាសិទ្ធិដោយ thmeythmey.com