ជាតិ
សេដ្ឋកិច្ច
កាំកុងត្រូល រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​៤​កន្លែង​នៅ​ខណ្ឌឫស្សីកែវ បន្លំ​បរិមាណ និង​គុណភាព​ប្រេង
25, Jan 2019 , 10:54 am        
រូបភាព
រូបភាព បានពីក្រសួងពាណិជ្ជកម្ម
រូបភាព បានពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​រកឃើញ ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​៤​ទីតាំង​ខុសគ្នា នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ លួច​បន្លំ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ​។ នេះ​ជា​អះអាង​របស់​កាំកុងត្រូល ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២៤ មករា​។ អគ្គនាយកដ្ឋាន​កាំកុងត្រូល បញ្ជាក់ទៀតថា ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំង​៤​នេះ នឹង​ត្រូ​ដកហូត​អាជ្ញា​បណ្ណ​អាជីវកម្ម និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ បើ​អាជ្ញាធរ​រកឃើញ​មានការ​ក្លែងបន្លំ​បរិមាណ និង​គុណ​ភាពជា​លើក​ទី​ពីរ​។


 
​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំងនោះ ដេប៉ូ TELA ឈុន ស៊ុន​ហ៊ួ​រ​, ដេប៉ូ TELA ប៊ុត ពុទ្ធា​, ដេប៉ូ TELA ទួល​សង្កែ និង​ដេប៉ូ TELA ស្ថិតនៅ​ផ្លូវ​លេខ​៩៩ សង្កាត់​ទួល​សង្កែ​។ 
 
​សូម​រម្លឹកថា ប្រេង​ឥន្ទ​នៈ ពិសេស​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​មានតម្លៃ​៣,៣០០​រៀល ក្នុង​មួយ​លីត្រ​។ តម្លៃ​ប្រេង​នេះ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​កំណត់​ថ្លៃ រហូតដល់​បំណាច់​ខែមករា ឆ្នាំ​២០១៩ ដោយ​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ​/​ដេប៉ូ​ទាំងឡាយ ត្រូវ​អនុវត្តន៍​តាម​ជា​កំហិត​៕ 
 

Tag:
 ប្រង​
  កាំកុងត្រូល​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com