កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង មិនបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​សម្រាប់​ពាន​អត្ត​ព​លិ​ក​ឆ្នើម​ពិភពលោក​ឡើយ​
25, Jan 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លទ្ធផល​នៃ​ការបោះឆ្នោត​អន​ឡាញ​ដែល​រៀបចំ​ដោយ​សមាគម​កីឡា​អន្តរជាតិ International World Games Association បាន​បង្ហាញថា កីឡាការិនី​ប៉េតង់ កែ ឡេង មិនមាន​ឱកាស​ឈាន​បន្ត​សម្រាប់​ពានរង្វាន់​អត្ត​ព​លិ​ក​ឆ្នើម​ពិភពលោក (THE WORLD GAMES ATHLETE OF THE YEAR) ប្រចាំឆ្នាំ​២០១៨​ឡើយ ដោយ​ម្ចាស់​ជើងឯក​ពិភពលោក​៣​សម័យកាល​រូបនេះ ទទួលបាន​សំឡេង​តែ​៣៩០៤​ប៉ុណ្ណោះ ពី​អ្នកគាំទ្រ ជាពិសេស​ជនរួមជាតិ​របស់ខ្លួន​។​

 
​សមាគម​កីឡា​អន្តរជាតិ International World Games Association ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង Lausanne ប្រទេស​ស្វី​ស បានរៀបចំ​ការបោះឆ្នោត​តាម​អន​ឡាញ​នៅ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន (https://www.theworldgames.org/awards/Athlete-of-the-Year-2018-58) សម្រាប់​ពានរង្វាន់​អត្ត​ព​លោក​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ ដោយមាន​បេក្ខភាព​ចំនួន​២៥​នាក់​/​ក្រុម ទូទាំង​ពិភពលោក​។​
 
​ការបោះឆ្នោត​ដំណាក់កាល​ដំបូង ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី​១៥ ខែមករា ដែល​ក្នុងនោះ​បេក្ខជន​១០​នាក់​/​ក្រុម​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ ត្រូវ​បន្ត​ប្រជែង​យកពាន  THE WORLD GAMES ATHLETE OF THE YEAR  ខណៈ​ការបោះឆ្នោត​ចុងក្រោយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​។​
 
​លទ្ធផល​បោះឆ្នោត​ជុំទីមួយ​បង្ហាញថា វីរ​កីឡាការិនី​កម្ពុជា កែ ឡេង ស្ថិតនៅ​លំដាប់​ទី​១៤ ជាមួយនឹង​ការគាំទ្រ​៣៩០៤​សំឡេង​។ ក្រុម Top 10 ដែល​កំពុង​បោះជំហាន​ទៅមុខ​មាន ក្រុមកីឡា​ការិនី Handball ជម្រើសជាតិ​ក្រិ​ក​, កីឡាករ Dmitry Zharkov និង​កីឡាការិនី Kulikova នៃ​ក្រុមកីឡា​រាំ​រុស្ស៊ី​, កីឡាករ Fistball អាល្លឺម៉ង់ Patrick Thomas, កីឡាការិនី Flying Disc អាមេរិក Dominique Fontenette, កីឡាករ​-​ការិនី​កាយសម្ព័ន្ធ​រុស្ស៊ី Marina Chernova និង Georgil Pataraia, កីឡាការិនី​កា​រ៉ា​តេ​អេ​ស្ប៉ា​ញ Sandra Sanchez, កីឡាករ​ប្រដាល់​អ៊ុយ​ក្រែ​ន Orfan Sananzade, កីឡាការិនី​មួយ​ថៃ​រុស្ស៊ី Svetlana Vininkova, កីឡាការិនី Powerlifting អាមេរិក Jennifer Thompson និង កីឡាការិនី Sport Climbing ស្លូ​វេ​នី Janja Garnbret​។ បេក្ខភាព​ទាំងនេះ ទទួលបាន​សំឡេងគាំទ្រ​ពី​ជាង​១​ម៉ឺន​ទៅជា​ង​១០​ម៉ឺន​សំឡេង​ឯណោះ​៕
 

Tag:
 កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com