ជាតិ
លោក ប្រាក់ សុខុន​, លោក ឱម យ៉ិនទៀង និង​លោក ខៀវ កាញារីទ្ធ ចូលរួម​ពិធី​រំឭក​ខួប​៤០​ឆ្នាំ​នៃ​កាសែត​កម្ពុជា​
25, Jan 2019 , 6:07 pm        
រូបភាព
​រូបថត​ដោយ លោក ខឹម សុវណ្ណារ៉ា
​រូបថត​ដោយ លោក ខឹម សុវណ្ណារ៉ា
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បច្ចុប្បន្ន ដែលជា​អតីត​អ្នកកាសែត​ដំបូង​ក្រោយ​របប ប៉ុល ពត បាន​ជួបជុំ​គ្នាន​ជាមួយ​អតីត​សហការី​សារព័ត៌មាន​ក្នុង​ទស្សវត្សរ៍​១៩៨០ នៅ​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​នៃ​ពិធី​រំឭក​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​កាសែត «​កម្ពុជា​»​។ កាសែត «​កម្ពុជា​» គឺជា​កាសែត​ដំបូង​គេ​ក្រោយ​ការ​ថ្ងៃ​ដួលរលំ​នៃ​របប​ខ្មែរក្រហម ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥​ខែ មករា​ឆ្នាំ​១៩៧៩​។​



​ក្រៅពី​សហការី​នៃ​កាសែត​«​កម្ពុជា​» សហសេវិក​នៃ​កាសែត​ផ្សេងទៀត​ក្នុង​ទស្សវត្សរ៍​១៩៨០​នោះ ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​នោះ​ផងដែរ រួមមាន​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺជា​អតីត​ប្រធាន​កាសែត​កងទ័ព និង​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង គឺជា​អតីត​អគ្គនាយករង​នៃ​កាសែត​ប្រជាជន​កម្ពុជា​។ លោក ខៀវ កាញារីទ្ធ ដែលជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គឺជា​អតីត​អគ្គ​និពន្ធ​នាយក​នៃ​កាសែត កម្ពុជា​។​














































 
​រូបថត​ដោយ លោក ខឹម សុវណ្ណារ៉ា 

© រក្សាសិទ្ធិដោយ thmeythmey.com