ជាតិ
ពុទ្ធសាសនបណ្ឌិត្យ បើក​ប្រកួតប្រជែង​ពានរង្វាន់​អក្សរសិល្ប៍​ឆ្នាំ​២០១៩
27, Jan 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ពុទ្ធសាសនបណ្ឌិត្យ បានប្រកាស​រៀបចំ​ការ​ប្រកួតប្រជែង​ពានរង្វាន់​អក្សរសិល្ប៍​លើក​ទី​២ ប្រចាំឆ្នាំ​២០១៩ ផ្នែក​រឿង​ខ្លី និង​កំណាព្យ ក្រោម​ប្រធានបទ​«​ពុទ្ធ​ទស្សនៈ​ក្នុងការ​អភិវឌ្ឍ​សង្គម​ខ្មែរ​»​។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​ជ្រើសរើស​ស្នាដៃ​ផ្នែក​រឿង​ខ្លី ដែល​ល្អ​ផ្តាច់​ចំនួន​៣  និង​ស្នាដៃ​ផ្នែក​កំណាព្យ​ចំនួន​៣ ឲ្យ​ទទួលបាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៣​។ បើតាម​ពុទ្ធសាសនបណ្ឌិត្យ ម្ចាស់​ជ័យលាភី នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ជា​ថវិកា វិញ្ញាបនបត្រ និង​ការបោះពុម្ព​ស្នាដៃ​។​



​លក្ខខណ្ឌ​នៃ​ការចូលរួម បេក្ខជន​ម្នាក់​អាចដាក់​ស្នាដៃ​ប្រកួតប្រជែង​បានតែ​មួយគត់ និង​មិនមែនជា​ស្នាដៃ ដែល​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​នៅ​ពានរង្វាន់​ណាមួយ​ពីមុន​នោះទេ​។

គណៈកម្មការ​រៀបចំ​ចាប់ផ្តើម​ទទួល​ស្នាដៃ​ប្រកួត ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​៣១ ខែឧសភា​។  ស្នាដៃ​រឿង​ខ្លី ត្រូវ​វាយ​ជា​អត្ថបទ​ដោយ​ប្រើ​យូ​នី​កូដ​ខ្មែរ​ក្នុង​កំ​ព្យូ​ទ័​រ​ទំហំ​អក្សរ​១២ ពុម្ព Khmer OS Siemreap ខ្នាត​ក្រដាស A4 ប្រមាណ​ពី​១០ ដល់​១៥​ទំព័រ​។ ចំណែក​កំណាព្យ ប្រមាណ​ពី​៥ ដល់​១០​ទំព័រ​។ ត្រូវគោរព​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥​ជា​ចាំបាច់ (​ផ្ដល់​ពិន្ទុ​ជាពិសេស​)​។ បេក្ខជន ត្រូវ​បញ្ជាក់​អាសយដ្ឋាន លេខ​ទូរ​សព្ទ និង​អ៊ីមែល​ឱ្យបាន​ច្បាស់លាស់ នៅលើ​អត្ថបទ​របស់ខ្លួន ងាយស្រួល​គណៈកម្មការ​រៀបចំ ទាក់ទង​ទៅ​។​
 
​បេក្ខជន​ត្រូវយក​ស្នាដៃ​ទៅ​ដាក់​ផ្ទាល់ ឬ​ផ្ញើ​តាម​អ៊ីមែល [email protected] ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​លេខ ០១២ ៤៨២ ២២៤ (​សុជាតា​) ៕

Tag:
 ភ្នំពេញ​
  ពុទ្ធសាសនបណ្ឌិត្យ​
  ពានរង្វាន់​អក្សរសិល្ប៍​
  អក្សរសាស្ត្រ​
  អក្សរសិល្ប៍​
© រក្សាសិទ្ធិដោយ thmeythmey.com