ជាតិ
២៥ខេត្ត/រាជធានី
ចំណេញទាំងសុខភាព និងថវិកា ដោយគ្រាន់តែរៀបចំ«សួនដំណាំលក្ខណគ្រួសារ»!
12, Feb 2019 , 5:00 pm        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការសេដាក នឹងរៀបចំសិក្ខាសាលាមួយស្ដីពី «សួនដំណាំគ្រួសារ» ដែលបណ្ដុះបណ្ដាលដោយលោកបណ្ឌិត យ៉ង សាំងកុមារ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅថ្ងៃទី ១៦ កុម្ភៈ នាភោជនីយដ្ឋានអូក្រា ចាប់ពីម៉ោង៨: ៣០ព្រឹក ដល់ម៉ោង ៤ល្ងាច។


 
«សួនដំណាំគ្រួសារ» ផ្ដល់ប្រយោជន៍ជាច្រើនដល់កសិករ និងក្រុមគ្រួសារ ដែលប្រើប្រាស់ផ្ទៃដីរបស់ខ្លួនបង្កើតជាសួនដំណាំ ក្នុងការចូលរួមកាត់បន្ថយការចំណាយ, ផ្ដល់សុខភាពល្អ និងទទួលបានបន្លែសុវត្ថិភាពផងដែរ។ ប្រជាពលរដ្ឋ ឬកសិករ ដែលមានបំណងរៀបចំ «សួនដំណាំគ្រួសារ» អាចចូលរួមសិក្ខាសាលាខាងលើ ដើម្បីទទួលបានចំណេះដឹងពីការរៀបចំសួនដំណាំគ្រួសារ។

សិក្ខាសាលារៀបចំ «សួនដំណាំគ្រួសារ»នេះ លោក-អ្នក នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន យល់ដឹងពីរបៀបផលិត និងប្រើប្រាស់ជីធម្មជាតិ, ផលប្រយោជន៍សួនដំណាំគ្រួសារដល់សុខភាព មិត្តភាព ចំណេះដឹង និងលុយ, គោលការណ៍ និងបច្ចេកទេសក្នុងការដាំដំណាំ, យល់ដឹងពីរបៀបជ្រើសរើសប្រភេទដំណាំធ្វើសួនគ្រួសារ និងការផ្ដល់ជូនឯកសារផងដែរ។ តើការដាំបន្លែលក្ខណគ្រួសារ «សួនដំណាំគ្រួសារ» មានអត្ថប្រយោជន៍អ្វីខ្លះដល់លោកអ្នក? ដូច្នេះ សូមចូលរួមសិក្ខាសាលា ដែលបណ្ដុះបណ្ដាលដោយលោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម។ សម្រាប់តម្លៃសំបុត្រចូលរួមក្នុងសិក្ខាសាលានេះ គឺវិភាគទានតាមការស្ម័គ្រចិត្តរបស់លោក-អ្នក៕


Tag:
 កសិកម្ម
  កសិករ
  ដំណាំ
  គ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com