កីឡាជាតិ
ជាតិ
AFF U22៖ ថៃ ជាក្រុមដែលត្រូវប៉ះកម្ពុជានៅវគ្គ១/២ផ្តាច់ព្រ័ត្រ
× ក្រុមកីឡាបាល់ទាត់យុវជនជម្រើសជាតិអាយុក្រោម២២ឆ្នាំវៀតណាម និងថៃ បានបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបញ្ចូលទីសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងពូល A នៃព្រឹត្តិការណ៍ AFF U22 Championship នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រោយប្រកួតបីលើកនៅក្នុងពូល ក្រុមទាំងពីរទទួលបានពិន្ទុ៧ពិន្ទុស្មើគ្នា ប៉ុន្តែវៀតណាមឈរលេខមួយ ដោយលើសគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទីមួយគ្រាប់។
ក្នុងនាមជាក្រុមលេខមួយក្នុងពូល A វៀតណាមត្រូវរង់ចាំមើលគូប្រជែងរបស់ខ្លួននៅក្នុងពូល B ដែលមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ត្រូវប្រជែងគ្នា ខណៈថៃដែលបានតំណែងលេខ២ ពូល A ត្រូវប៉ះជាមួយម្ចាស់ផ្ទះកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កម្ពុជាឈ្នះទាំងពីរលើក ដោយធានាបានទីតាំងកំពូលនៅពូល B។
ទីម័រខាងកើត និងហ្វីលីពីន ប្រកួតចុងក្រោយក្នុងពូល A ដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ខណៈជំនួបពូល B វាជាការប្រកួតដ៏សំខាន់សម្រាប់មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com