អត្ថបទពាណិជ្ជកម្ម
សាលារៀន​ចំនួន​៤​ដំបូង ទទួលបាន​សម្ភារ​បាល់​ទាត់ និង​ការហ្វឹកហាត់ ក្នុង​គម្រោង “​ទីលាន​បាល់ទាត់​១០០” របស់ AIA
24, Feb 2019 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​គម្រោង “​ទីលាន​បាល់ទាត់​១០០” របស់ អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​” ឬ “AIA”) បានចាប់ផ្តើម​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ​។ សាលាបឋមសិក្សា​ចំនួន​បួន​បានទទួល​សំភារៈ​កីឡាបាល់ទាត់​ថ្មីៗ ដែល​ប្រគល់ជូន​ដោយ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន និង​ទីប្រឹក្សា​ផែនការ​ជីវិត AIA​។ សិស្សានុសិស្ស​ពីសា​លា​ទាំងនោះ ក៏បាន​ទទួល​ការហ្វឹកហាត់​ពី​គ្រូបង្វឹក​សម្រាប់​ការអភិវឌ្ឍ​បាល់ទាត់​សាកល​ចំនួន​២​រូប ពី​ក្លិប Tottenham Hotspur (“Spurs”) នៃ​ក្របខណ្ឌ English Premier League ពី​ចក្រភព​អង់គ្លេស​។ គម្រោង ទីលាន​បាល់ទាត់​១០០ ត្រូវបាន​ប្រកាស​កាលពី​ខែ​មុន​ក្នុង​ពិធី​គម្រប់​ខួប​១០០ ឆ្នាំ​របស់​សម្ព័ន្ធ AIA ដែលមាន​គោលបំណង​ផ្តល់នូវ​សំភារៈ​កីឡា​ដែលមាន​បង្គោល​ទី​២ ក្តារ​អម​តារាង​៤ បាល់​១០​គ្រាប់ អាវកាក់​៣០ និង​កោណ​ហាត់​បាល់​៤០ ដល់​សាលាបឋមសិក្សា​ចំនួន​១០០ ទូទាំងប្រទេស​កម្ពុជា ។​
 
​សាលាបឋមសិក្សា​៤​ដំបូង​គេ​បំផុត ដែល​បានទទួល​សំភារៈ​នោះ​គឺ សាលាបឋមសិក្សា​សំរោង ព្រៃ​សរ របាស់​អង្កាញ់ និង​សាលារៀន​របស់​អង្គការ​ផ្កាយ​សមុទ្រ ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​។ ពិធី​ប្រគល់ ដែល​បាន​ធ្វើឡើង​នៅ​កីឡដ្ឋាន AIA រួមមាន​ការប្រគល់​សំភារ​កីឡា​ជា​ផ្លូវការ  ការហ្វឹកហាត់​បាល់ទាត់​ជាមួយនឹង​គ្រូបង្វឹក Spurs គឺ​លោក Anton Blackwood និង លោក Shaun Harris និង​មាន​ការលេង​បាល់​រួមគ្នា​រវាង​បុគ្គលិក ទីប្រឹក្សា​ផែនការ​ជីវិត AIA និង​កុមារា កុមារី​នៃ​សាលា​ទាំង​៤​។​


 
​លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​យើង​ពិតជា​រីករាយ​ណាស់ ដែល​យើង​បានចាប់ផ្តើម​គម្រោង ទីលាន​បាល់ទាត់​១០០ របស់​យើង​តាម​ការគ្រោងទុក​។ ធនធានមនុស្ស​ទាំងអស់​របស់ អេ អាយ អេ ខេ​ម​បូ​ឌា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ ក្នុងការ​ចាប់ផ្តើម​គម្រោង​នេះ​។ ហើយ​ការដែល​យើង​ឃើញ​កុមារ​ទាំងអស់​ទទួលបាន​ឱកាស​លេង​បាល់ទាត់​យ៉ាង​សប្បាយរីករាយ និង​ថែមទាំង​បានទទួល​ការហ្វឹកហាត់​ជំនាញ​បាល់ទាត់​ពី​គ្រូបង្វឹក​មកពី​ក្រុម Spurs ទៀត​នេះ ធ្វើ​ឲ្យ​យើង​គ្រប់គ្នា មាន​មោទនភាព​យ៉ាង​ក្រៃលែង​»​។ 
 
​ក្រុមហ៊ុន AIA ដែល​បាន​អញ្ជើញ​គ្រូបង្វឹក​ក្រុម Spurs ២​នាក់​មកកាន់​កម្ពុជា គឺជា​ដៃគូ​ផ្លូវការ​នៃ​ក្លិប​បាល់ទាត់​ក្នុង​ក្របខណ្ឌ​កំពូល​មួយ​នេះ​។ ជា​ផ្នែក​មួយ​នៃ​ការចាប់​ដៃគូ​នេះ ក្លិប Spurs បានដាក់​មូលដ្ឋាន​សម្រាប់​គ្រូបង្វឹក​កម្រិត​ខ្ពស់ ២​នាក់​នៅ​ទ្វីបអាស៊ី ដើម្បី​គាំទ្រ​ដល់ AIA ក្នុង​ការជួយ​កុមារា កុមារី​ទាំងឡាយ​បណ្តុះ​ចំណាប់អារម្មណ៍ និង​ការចូលរួម​របស់​ពួកគេ​ក្នុង​វិស័យ​កីឡាបាល់ទាត់​។​
 
​លោកគ្រូ​បង្វឹក Shaun Harris បាន​លើកឡើងថា «​ការជួយ​ក្មេងៗ​ឲ្យ​បាន​លេង​កីឡាបាល់ទាត់ និង​អាច​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ គឺមាន​សារៈសំខាន់​ណាស់​ចំពោះ​ក្លិប Tottenham Hotspur ទាំងមូល​។ តាមរយៈ​ការងារ​ដ៏​មាន​អត្ថប្រយោជន៍​របស់​យើង​ជាមួយនឹង AIA និង​តាមរយៈ​គម្រោង​ទីលាន​បាល់ទាត់​១០០ ដ៏​អស្ចារ្យ​នេះ យើង​សង្ឃឹមថានឹង​អាច​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ជ្រាលជ្រៅ​លើ​ការចូលរួម និង​គុណភាព​នៃ​កីឡាបាល់ទាត់​សម្រាប់​ថ្នាក់មូលដ្ឋាន​នៅ​កម្ពុជា​»​។​


 
​គម្រោង​ទីលាន​បាល់ទាត់​១០០ ត្រូវបាន​ប្រកាស​ដំបូង​ក្នុង​ពិធី​គម្រប់​ខួប​១០០​ឆ្នាំ​របស់​សម្ព័ន្ធ AIA ទាំងមូល ដែល​បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់ កាលពី​ខែ​មុន ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់ AIA ក្នុង​ការជួយ​ឲ្យ​មនុស្ស​គ្រប់រូប​ទទួលបាន​ជីវិត និង​សុខភាព​កាន់តែ​ប្រសើរ​។ ការអបអរ​ខួប​១០០​ឆ្នាំនេះ នឹង​បន្តដំណើរ​នៅតាម​ទីផ្សារ​ទាំង​១៨ របស់ AIA ពេញ​មួយ​ឆ្នាំនេះ​តែម្តង​។​
 
​គួររំលឹកថា គម្រោង​ទីលាន​បាល់ទាត់​១០០ នៅតែ​បើកឱកាស​ឲ្យ​សាលាបឋមសិក្សា​ផ្សេងៗ​ទៀត នៅ​ទូទាំង​កម្ពុជា​ដាក់ពាក្យ​ស្នើសុំ​រហូតដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​។ សាលាបឋមសិក្សា​ទាំងឡាយ អាចដាក់​ពាក្យ និង​សិក្សា​បន្ថែម​អំពី​គម្រោង​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន ឈ្មោះ AIA Cambodia ៕




































 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com