រាជធានីភ្នំពេញ៖ ស្រាបៀ Anchor Radler Lemon កំប៉ុងបញ្ច្រាសថ្មីដែលរចនាជាមួយរូបរាងថ្មីដ៏គួរឲ្យទាក់ទាញ ត្រូវបានប្រកាសសម្ពោធលក់ជាផ្លូវការ នៅក្នុងពិធីសម្ពោធដ៏ឱឡារិកមួយដែលគេហៅថា “Anchor Radler Lemon Mini-Concert” ។ កម្មវិធីសម្ពោធនេះ ប្រារព្ធធ្វើឡើងនៅកោះពេជ្រ កាលពីថ្ងៃសុក្រទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងគោលបំណងផ្សព្វផ្សាយស្រាបៀកំប៉ុងបញ្ច្រាសថ្មីដំបូងបង្អស់លើលើទីផ្សារកម្ពុជា។
ក្នុងឱកាសសម្ពាធផលិតផលថ្មីនេះ លោក MOON YOO នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន CAMBODIA BREWERY LIMITED (CBL) បានមានប្រសាសន៍ថា៖«ថ្ងៃនេះយើងមានមោទកភាពណាស់ ដែលបានប្រកាសដាក់លក់ស្រាបៀរច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនស្រាបៀអាន់ឆ័រ គឺស្រាបៀ Anchor Radler Lemon ដែលស្រាបៀមានរសជាតិក្រូចឆ្មារធម្មជាតិ មានជាតិអាល់កុល ២ភាគរយ។ ប្រភេទស្រាបៀនេះស័ក្តិសមសម្រាប់យុវវ័យ ពីព្រោះប្រភេទស្រាបៀនេះ ធ្វើឲ្យអតិថិជនទទួលបានភាពសប្បាយរីករាយ និងចង់ដឹងចង់ស្គាល់រសជាតិ ពិសេសនៃស្រាបៀនេះ»។
លោកនាយកផ្នែកទីផ្សាររូបនេះ បានមានប្រសាសន៍ទៀតថា៖ «ខណៈពេលទីផ្សារស្រាបៀកំពុងរីកចម្រើន យើងជឿជាក់ថា ផលិតផលថ្មីនេះ នឹងមានការពេញនិយម នៃការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ដែលបើកឱកាសថ្មី និងទាក់ទាញអតិថិជនថ្មីៗ និយមចូលចិត្តប្រភេទស្រាបៀនេះ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានស្រាប់»។
Anchor Radler Lemon គឺជាប្រភេទស្រាបៀស្រាបៀរច្នៃប្រឌិតថ្មី មានរសជាតិក្រូចឆ្មារធម្មជាតិ និងមានជាតិអាល់កុល ២ភាគរយ ដែលនាំមកជូនលោកអ្នក ដោយក្រុមហ៊ុនស្រាបៀអាន់ឆ័រ។ ការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ នៃស្រាបៀរដែលមានគុណភាពខ្ពស់ ជាមួយរសជាតិក្រូចឆ្មារធម្មជាតិ។ គ្មានសារធាតុបន្ថែមរសជាតិ តែមានពណ៌ស្រស់បែបធម្មជាតិ។ Anchor Radler Lemon ផ្តល់នូវអារម្មណ៍ស្រស់ថ្លាទ្វេដង និងភាពរីករាយដ៏លើសលប់ ព្រមទាំងជួយបំបាត់ស្រេកទឹក យ៉ាងឆាប់រហ័សជាមួយនឹងរសជាតិត្រជាតិស្រស់ស្រាយ ងាយស្រួលពិសា ឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្ត ពីរសជាតិក្រូចឆ្មារធម្មជាតិ និងស្រាបៀថ្មីស្រស់ល្អឥតខ្ចោះ រសជាតិស្រាលស្រទន់ ស័ក្តិសមបំផុត សម្រាប់ប្រទេសក្នុងតំបន់ត្រូពិក ដូចជាប្រទេសកម្ពុជា នៅពេលក្លាស្សេត្រជាក់ដល់កម្រិត។
កំប៉ុងបញ្ច្រាសមិនមែនជាការផលិតខុសនោះទេ តែដើម្បីឲ្យអតិថិជនត្រឡប់ ឬក្រឡាប់កំប៉ុង Anchor Radler Lemon ចុះដើម្បីទទួលបានរសជាតិក្រូចឆ្មារធម្មជាតិ ដែលស្ថិតនៅបាតកំប៉ុង។ ប្រភេទស្រាបៀរនេះស័ក្តិសម សម្រាប់យុវវ័យពីព្រោះប្រភេទស្រាបៀនេះ ធ្វើឲ្យអតិថិជនទទួលបានភាពសប្បាយរីករាយ និងចង់ដឹងចង់ស្គាល់រសជាតិពិសេសនៃស្រាបៀនេះ។
កម្មវិធី “Anchor Radler Lemon Mini-Concert” នឹងបន្តប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឌីជេ និងតារាចម្រៀងល្បីៗ ដូចជា DJ Yaya, លោកហ្សូណូ លោក ជី ដេវីត លោកស្តិប លោក រង្ស តារារតនា លោក នីកូ។
បច្ចុប្បន្ននេះ ស្រាបៀ Anchor Radler Lemon បានចែកចាយលក់ក្នុងបណ្តារង្គសាល ក្លិប និងភោជនីយដ្ឋានលំដាប់ថ្នាក់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលដំណាក់កាលសម្ពោធលក់ជាផ្លូវការនេះ ហើយនឹងមានលក់នៅបណ្តាហាងជាច្រើន នៅក្នុងខេត្តក្រុងសំខាន់ផ្សេងទៀត ក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។
សូមរីករាយទទួលទានស្រាបៀរAnchor Radler Lemon ដោយទទួលខុសត្រូវ ៕
(អត្ថបទពាណិជ្ជកម្ម)