អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ លី​អូ ប្រគល់​រង្វាន់​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១០ គូ ក្នុង​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ លី​អូ ឆ្នាំ ២០១៩
25, Feb 2019 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
ស្រា​បៀ លី​អូ បានប្រគល់​រង្វាន់​ជាច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន ១០ គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ លី​អូ នៅក្នុង​ការប្រគំ​តន្ត្រី “A1 Concert” របស់​ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩​។​
 
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ២ គូ បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥,០០០ ដុល្លារ និង ៨ គូ​ផ្សេង ទៀត​បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ ១,000 ដុល្លារ ដែល​ពួកគាត់​បានមកពី​ទូទាំង ប្រទេស​មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។​








 
​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក បុណ្យ រ៉ៃបាន់ និង លោកស្រី ហល់ សា​អែម មកពី​ខេត្តបន្ទាយមានជ័យ ដែលជា​ម្ចាស់​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥,000 ដុល្លារ បាន​ឲ្យ​ដឹងថា​៖ «​យើង​ទាំងពីរ​នាក់​រំភើប​ភ្ញាក់ផ្អើល​រក​អ្វី​មក​ប្រៀប​មិន​បានទេ ពេលដែល​ឮ​គេ​ប្រកាស​ឈ្មោះ អ្នកឈ្នះ​រង្វាន់​គឺជា​ខ្លួន នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង កាលពី​ថ្ងៃទី​១៧ ខែ កុម្ភៈ កន្លងទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​រីករាយ​អស្ចារ្យ​បំផុត​សម្រាប់​ពួកយើង​» ។​








 
​លោក ព្រាប សុវណ្ណ  នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀ លី​អូ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា ៖«​ជា​រៀងរាល់ឆ្នាំ ស្រា​បៀ លី​អូ តែងមាន​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ លី​អូ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង ដែល​បានជ្រើសរើស​ស្រា​បៀរ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ហើយ​យើង​ក៏​សង្ឃឹមថា​អតិថិជន​នៅតែ​បន្ត​គាំទ្រ​ស្រា​បៀ លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភា​ព​សប្បាយរីករាយ​»​។​








 
​នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី ១ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ ដ៏​មានន័យ​ឆ្នាំ ២០១៩ នេះ​។ សូម​ជាវ​ស្រា​បៀ លី​អូ សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត កំពុង​រង់ចាំ​លោកអ្នក​។​






 
​ស្រា​បៀរ​លី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀ លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់លោក​-​អ្នក ដើម្បី​ទទួលបាន​ចំណងដៃ​ដ៏​មានន័យ​ពី​ស្រា​បៀ លី​អូ ។​






 
​ស្រា​បៀ លី​អូ កាន់តែ​រីករាយ​លើសពី​ក្តី​ប្រាថ្នា​!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com