អត្ថបទពាណិជ្ជកម្ម
Samsung Galaxy S10|S10+ បានបង្ហាញ​ខ្លួន​ផ្លូវការ ជាមួយនឹង​ប្រារព្ធ​ខួប​១០​ឆ្នាំ​របស់ Samsung Galaxy ដ៏​អស្ចារ្យ​
25, Feb 2019 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​របស់ Samsung Galaxy និង​វត្តមាន​របស់​កំពូល​ស្មា​ត​ហ្វូ​ន​សាម​សុង Galaxy S10|S10+ ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី​សម្ពោធ​ដ៏​ធំ​មួយ​នៅឯ​សណ្ឋាគារ ហ្គា​ឌិន ស៊ី​ធី ក្នុង​ទីក្រុង​ភ្នំពេញ​។ នៅក្នុង​ក​កម្មវិធី​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​ដៃគូ​ជំនួញ អាជីវករ​ចែកចាយ​បន្ត និង​ដៃគូ​សហការ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​
 
Samsung Galaxy S10|S10+ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​តំណាង​ឲ្យ​លក្ខណៈពិសេស របស់​ក្រុមហ៊ុន​សាម​សុង​។ សាម​សុង កំពុងបង្វែរ​ពិភពលោក​ទាំងមូល​ទៅរក​ទិសដៅ​ថ្មី ពោរពេញ​ទៅដោយ​ក្តី​សុបិន តាមរយៈ​ការច្នៃប្រឌិត ផលិតផល និង​សេវាកម្ម​ដែលមាន​គុណភាព និង​ការជឿទុកចិត្ត បុគ្គលិក​ដែលមាន​ទេពកោសល្យ និង​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​សកម្មភាព​ចូលរួម​ក្នុងសង្គម ក៏ដូចជា​ការសហការ​ជាមួយ​ដៃគូ និង​អតិថិជន​របស់ខ្លួន​ផងដែរ​។ ទើបតែ​បង្ហាញខ្លួន​លើកដំបូង​បង្អស់​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២០ កុម្ភៈ ឥឡូវនេះ គឺ​ដល់​ពេលដែល​អ្នក​ចែកចាយ​បន្ត​នៅ​កម្ពុជា បានឃើញ​នូវ​សាម​សុង Galaxy S10|S10+ នេះ​ដោយផ្ទាល់​ភ្នែក ហើយ​ត្រៀមខ្លួន​សម្រាប់​ការមកដល់​ជា​ផ្លូវការ របស់​ស្មា​ត​ហ្វូ​ន​នេះ​។ 




 
 
​លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​យើង​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ និង​រំភើប​ក្រៃលែង នៃ​ការសម្ពោធ​ជា​ផ្លូវការ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ស៊េរី Samsung Galaxy S10| S10+​ប្រចាំឆ្នាំ 2019 នេះ និង​ខួប​១០​ឆ្នាំ នៃ​ការ​រវិ​វត្ត​បច្ចេកវិទ្យា និង​ភាព​ច្នៃប្រឌិត​របស់ Samsung Galaxy ផងដែរ​»​។​




 
Samsung GalaxyS10|S10+ មិន​ត្រឹមតែ​ជា​ស្មា​ត​ហ្វូ​ន​ធម្មតា​មួយ​នោះទេ តែ​វា​គឺជា​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​ដ៏​ច្បាស់ ត្រជាក់​ភ្នែក​មួយ ដោយសារតែ​វា​មាន​អេក្រង់​ទំហំ​ធំ​ភ្លឺ លាត​ពេញ​តួ ពេញភ្នែក ស្ទើរតែ​គ្មាន​គែម (Infinity-O Display), ថាមពល​ថ្ម​ខ្លាំង​អស្ចារ្យ ដែល​អាច​សាក​ឧបករណ៍​ផ្សេង​បានជា​មួយ Wireless PowerShare, កាមេរ៉ា​លំដាប់​អាជីព​(Pro –Grade Camera) និង​ការ​ដោះ​សោរ​ដោយ​សុវត្ថិភាព​ខ្ពស់​(Ultrasonic Fingerprint) និង​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ទាំងអស់ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ទូរស័ព្ទ​សាម​សុង Galaxy S10|S10+ គឺជា​និយមន័យ​ថ្មី​មួយ នៃ​ពាក្យ​ថា​ស្មា​ត​ហ្វូ​ន ហើយ​មាននូវ​អ្វីៗ​ទាំងអស់ ដែល​ស្មា​ត​ហ្វូ​ន​ត្រូវតែមាន​។


​លោក ទី ពន្លក ដែលជា​អ្នក​ចែកចាយ​បានបង្ហាញ​ចំណាប់អារម្មណ៍​ដូច្នេះ​ថា​៖«​ពេល​ខ្ញុំ​មើល​វីដេអូ Galaxy S10|S10+ នេះហើយ ខ្ញុំ​ចង់​និយាយថា ខ្ញុំ​មិនដែល​មាន​អារម្មណ៍​រំភើប​បែបនេះ​ទេ​។ ខ្ញុំ​ដឹងថា ខ្ញុំ​នឹង​កុម្ម៉ង់​ស្មា​ត​ហ្វូ​ន​នេះ​ច្រើនណាស់ ព្រោះ​នឹងមាន​អតិថិជន​មក​តម្រង់​ជួរ​ទិញ​ស្មា​ត​ហ្វូ​ន​នេះ ច្រើន​កុះករ​នៅពេល​វា​មកដល់​»​។​


 
​ឆ្លៀត​ក្នុងឱកាស​ដ៏​អស្ចារ្យ​នេះ លោក Seungho Choi ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ដៃគូ      សហការ និង​ហាង​ភ្នាក់ងារចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​បាន​ចូលរួម និង​ធ្វើឱ្យ​សាម​សុង អាចឈរជើង​មាន​វត្ត​មានមក​ដល់ពេល​បច្ចុប្បន្ន​។​


 
​គួរ​រំលឹក​ផងដែរ​ថា Samsung GalaxyS10|S10+ បើក​ឲ្យ​មានការ​ក​ម្ម៉​ង់​ទុក​មុន​(Pre-order) ចាប់ពី​ថ្ងៃទី​២៣​កុម្ភៈ រហូតដល់ ៥​មីនា ២០១៩ ជាមួយ​ជម្រើស​៣​ពណ៌​ដ៏​ទាក់ទាញ និង​កាលី​ប​គឺ ពណ៌​ខ្មៅ​,​ស និង​បៃតង​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​ www.samsungmobilepress.com​http://news.samsung.com/galaxy ឬ  www.samsung.com/galaxy ឬក៏​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​៖ 1800 203 232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com