អត្ថបទពាណិជ្ជកម្ម
ចង់​ញ៉ាំ ស៊ុប​ពង​ទាប្រៃ មានតែ​មួយគត់ នៅ​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​
25, Feb 2019 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ជា​ហាង​សាច់​អាំង​ដោយ​ខ្លួនឯង​ដ៏​ល្បី​មកពី​ប្រទេស​ថៃ បាន​ផ្តល់ជូន​រសជាតិ​ប្លែក​ថ្មី​មួយទៀត ដ៏​គួរ​ឲ្យ​ទាក់ទាញ គឺ​ស៊ុប​ពង​ទាប្រៃ ចាប់ពី​ថ្ងៃទី​២២ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ​។ សូម​ប្រញាប់​ឡើង ព្រោះ​រយៈពេល​ផ្តល់ជូន​មានកំណត់​។​
 
​លោក ណា​ង គី​ណា​ល់ ជា​ប្រធាន​គ្រប់គ្រង​ទីផ្សារ​របស់ EFG (Express food Group) Co., Ltd ដែលមាន​ម៉ាក់​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ប្រចាំ​ប្រទេស​កម្ពុជា បាន​និយាយថា​៖ «​ដើម្បី​បំពេញចិត្ត​របស់​អតិថិជន ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ខិតខំ​បង្កើត​ឈុត​មុខ​ម្ហូបអាហារ​ថ្មីៗ ប្លែក​ជាច្រើន បន្ដបន្ទាប់ ជាក់ស្ដែង ស៊ុប​ពង​ទាប្រៃ​នេះ​តែម្តង​។ ហើយ​សម្រាប់​ឈុត​ស៊ុប​ពង​ទាប្រៃ​នេះ អាច​ញុំ​ា​បាន​គ្នា​ពី ២ ទៅ​៣​នាក់ ជាមួយនឹង​តម្លៃ​ចាប់ពី ១៩.៩៩​ដុល្លា តែប៉ុណ្ណោះ​។ ស៊ុប​នេះ​មាន ៣ ជម្រើស​សម្រាប់​អតិថិជន​ផងដែរ គឺ​ឈុត​សាច់ជ្រូក ឈុត​សាច់គោ និង​ឈុត​សាច់​ចម្រុះ​»​។  


 
​លោក ណា​ង គី​ណា​ល់ បញ្ជាក់ទៀតថា​៖«​នេះ​គឺជា​រសជាតិ​ថ្មី គ្រឿងផ្សំ​ប្លែក ហើយ​ធានាថា សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​ញ៉ាំ​ពង​ទាប្រៃ ពិត​ទទួលបាន​រសជាតិ​ពិត​ពី​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​។ ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ​សម្រាប់​អតិថិជន​ដែលមាន​កាត​សមាជិក Bar BGon Club ដែល​បាន​ទិញ​ឈុត​ថ្មី​ណាមួយ​ក៏បាន នឹង​ទទួលបាន​ការ៉េម​ពង​ទាប្រៃ​មួយ​កែវ​ភ្លាម ដោយ​ឥតគិតថ្លៃ ដែល​លក់​ក្នុងតម្លៃ​ធម្មតា ៣.៥០ ដុល្លារ​»​។​
 
​លោក វិសាល ជា​អតិថិជន​មក​ញ៉ាំ​នៅ ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា សាខា TK Avenue បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​៖ «​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា តែងតែ​ផ្តល់​មុខម្ហូបៗ​ថ្មី​ជានិច្ច មានដូចជា ឈុត​ស៊ុ​ក​ណ័​រ ឈុត​ជប់លៀង ថ្មី​នេះ​គឺ​ឈុត​នាំ​សំណាង​ជាមួយនឹង​ការតុបតែង​សាច់​ជា​ផ្កា​។ មក​ញ៉ាំ​អាហារ នៅ​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​។ មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប្លែក​ខុសពី​គេ ហើយ​ថែមទាំង​ទទួលបាន​នូវ​ភាពស្រស់ស្អាត តាមរយៈ​ការតុបតែង​សាច់ បរិយាកាស​ស្រស់ស្រាយ អនាម័យ​ខ្ពស់ សុវត្ថិភាព​ចំណីអាហារ Internet មាន​ល្បឿន​លឿន​សេវាកម្ម​ល្អ ជាមួយនឹង​បុគ្គលិក​រួសរាយ​រាក់ទាក់​។ ហើយ​ពេលនេះ​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា កំពុង​ផ្តល់ជូន ស៊ុប​ពង​ប្រៃ ដែលមាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត ចង់​ញ៉ាំ​ម្តង​ហើយ​ម្តងទៀត​»​។ 


 
​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​សូម​ណែនាំ​បងប្អូន​មក​ញ៉ាំ​អាហារ នៅ​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ទោះជា​លក្ខណៈ​គ្រួសារ ជា​គូសង្សា ជួបជុំ​មិត្ត​ភ័​ក្ត បងប្អូន ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ពិតជា​កន្លែង​ដ៏​សាក​សម​បំផុត និង​មិន​ខុស​បំណង​ឡើយ​»​។​
 
​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ក៏មាន​ទីកន្លែង​សម្រាប់​ក្មេង​លេង បន្ទប់​ខារ៉ាអូខេ ដ៏​ស្រស់ស្អាត ពិតជា​កន្លែង​ដែល​សាក​សម​បំផុត​ក្នុងការ​ជួបជុំ​គ្រួសារ និង​កម្មវិធី​ផ្សេងៗ​ទៀត​ជាច្រើន​។ សម្រាប់​ការ​កក់​បន្ទប់​ខារ៉ាអូខេ លេខ​ទូរស័ព្ទ ០២៣ ២៣ ១៨ ១៧​។ លើសពីនេះ​ទៀត ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ក៏មាន​ផ្តល់ជូន​នូវ​កាត​សមាជិក Bar BGon Club ដែលមាន​តម្លៃ​ត្រឹមតែ ៥​ដុល្លារ​ប៉ុណ្ណោះ ហើយ​មាន​សុពលភាព​១​ឆ្នាំ​។ គ្រប់​សមាជិក Bar BGon Club នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ការបញ្ចុះ​តម្លៃ​សម្រាប់​ឈុត​សមាជិក រហូតដល់ ៣០​ភាគរយ សន្សំ​ពិនិត្យ​ដើម្បី​ប្តូរ​ជា​របស់​ផ្សេងៗ​ជាច្រើន ឬ ប្តូរ​ជា​មុខម្ហូប និង​សិទ្ធិ​ពិសេស​ក្នុងការ​សាក​មុខម្ហូប​ថ្មីៗ​មុនគេ​។​


 
​គួរ​បញ្ចា​ក់ថា ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែល​បាន​អនុវត្ត​សាច់​អាំង បែប​ម៉ុង​ហ្គោ​លី​ល្បី​ជា​យូរ​មកហើយ​ជាមួយ​ភោជនីយដ្ឋាន​របស់គាត់​។ កាន់តែ​ពិសេស​ទៅទៀត ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងខ្លាំង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា បាន​ពង្រីក​សាខា​ក្នុង​ឆ្នាំ ២០១៧ ជាង​១៥០​កន្លែង ទាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន​លេខ​១ ក្នុង​ផ្នែក​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង ជាង​៥​ឆ្នាំ​ជាប់ៗ​មកហើយ​។ ហាង​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី​មួយ​នេះ ត្រូវបាន​នាំចូល​មក​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ហើយ​មកដល់​សព្វថ្ងៃនេះ មាន ៥​សាខា ផ្សារ​ទំនើប អ៊ី អន ម៉​ល ភ្នំពេញ​ជាន់​ទី​២,​សាខា​ទួលគោក​ផ្លូវ ៣១៥ កែង ៥២៨,​សាខា​ផ្សារ​សូរិយា​ជាន់​ទី​៣,​សាខា​ផ្សារ​ទំនើប អ៊ី អន ម៉​ល សែន​សុខ ស៊ីត​ធី ជាន់​ទី​២ និង​សាខា​ដឹ​ហេ​រី ថេ​ក​វ៉ក ក្រុង​សៀមរាប បើក​ចាប់ពី​ម៉ោង ១០:០០​ព្រឹក ដល់ ១០:០០ យប់​។ ព័ត៌មាន​បន្ថែម​៖ ០២៣ ២៣ ១៨ ១៧៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com