អត្ថបទពាណិជ្ជកម្ម
​រកឃើញ​ក្រុម​ជ័យលាភី នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀ​អាន់​ឆ័​រលើ​ក​ទី​២
25, Feb 2019 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ ស្រា​បៀ​អាន់​ឆ័​រលើ​ក​ទី​ពីរ ក្នុង​ក្របខណ្ឌ​ប្រកួត 2-Star World Tour សម្រាប់​កីឡាការិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ បាន​ឈាន​ដំណាក់កាល​ចុងក្រោយ​ដ៏​រំភើប​រីករាយ​ក្រៃលែង កាលពី​ថ្ងៃទី​អាទិត្យ​ទី​២៤ ខែកុម្ភៈ នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ទស្សនា ពី​មិត្ត​អ្នកគាំទ្រ​រាប់ពាន់នាក់​។
 
​ក្នុង​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ និង​ពិធី​ប្រគល់​រង្វាន់ ជូន​ក្រុម​ជ័យលាភី​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោក សំ សោភាន់ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា  និង លោក MOON YOO នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ​។​




 
​បន្ទាប់ពី​ការប្រកួត​យ៉ាងខ្លាំង​ក្លា ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៤ ខែកុម្ភៈ  រវាង​ក្រុម​ក្រុម​កីឡាករ​ឆ្នើម​អន្តរជាតិ​ជាច្រើន​ក្រុម មកពី​ប្រទេស​ជប៉ុន ឆេ​ក ថៃ សហរដ្ឋអាមេរិក ទី​ក្រង​តៃប៉ិ អូស្ត្រាលី ប៉ូឡូញ កាណាដា ស៊ី​ប អ៊ីស្រាអែល សិង្ហ​បុរី អាល្លឺម៉ង់ ក្រិ​ក ស៊ុយអែត និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។ គេ​បាន​រកឃើញ​ក្រុម​ជ័យលាភី ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​កីឡាការិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ គឺ​បាន​ទៅលើ​ក្រុម​ប្រទេស​ក្រិ​ក (Vasiliki Arvaniti/Penny Karagkouni) ទទួលបាន​មេដាយមាស ជាមួយ​ប្រាក់រង្វាន់ $4000​។  ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម​សហរដ្ឋអាមេរិក (Amanda Dowdy/Corinne Quiggle)​ទទួលបាន​មេដាយប្រាក់ និង​ប្រាក់រង្វាន់ $3,000  និង​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុម​ប្រទេស​ជប៉ុន (Yurika Sakaguchi/Chiyo Suzuki) ដែល​ទទួលបាន​មេដាយ​សំរឹទ្ធ និង​ប្រាក់រង្វាន់ $2,000​។ ក្រុម​ទទួល​ជ័យលាភី​ទាំងបី​ក្រុម​នេះ មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ FIVB World Tour  ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2020 ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​




 
​បន្ទាប់ពី​កម្មវិធី​ប្រកួត​នេះ មានការ​ប្រគំ​តន្ត្រី​រាត្រី​របស់​ស្រា​បៀ​អាន់​ឆ័​រ​ផងដែរ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​តារា​ល្បីៗ​ប្រចាំ​កម្ពុជា​ជាច្រើនរូប ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា​, កញ្ញា ទេព បូ​ព្រឹក្ស​, លោក ហ្សូ​ណូ​, កញ្ញា រ៉េត ស៊ូ​ហ្សា​ណា​, អ្នកនាង ពេជ្រ សោភា​, លោក ណុប បា​យ៉ា​រិ​ទ្ធ​, លោក យុន វុត្ថា​កញ្ញា​, កញ្ញា បាន ម៉ុ​ន្នី​ល័​ក្ខ​, ជី​ដេ​តូ​តូ (DJ Toto) និង​តារា​ជាច្រើនរូប​ទៀត​។​


 
​សូមជម្រាបថា នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្ដរជាតិ ស្រា​បៀ​អាន់​ឆ័​រលើ​ក​ទី​ពីរ ដែល​ប្រារព្ធ​ឡើង​នៅ​កម្ពុជា​ ​និង​រៀបចំឡើង​ដោយ​ស្រា​បៀ​អាន់​ឆ័​រ ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ,​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។ 


​កម្មវិធី​នេះ នឹង​បន្ត​ធ្វើឡើង​នៅ​ខេត្ត​បី​ទៀត និង​កម្មវិធី​ប្រគំ​តន្ត្រី នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ប្រាំ​មួយទៀត ដោយមាន​កាល​វិភា​គប្រ​កួត​ដូចខាងក្រោម​៖


 
១.​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៤ ខែកុម្ភៈ​។ 
២. ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ២ ដល់​ថ្ងៃទី​៣ ខែមីនា​។  
៣. ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី ៧ ដល់​ថ្ងៃទី​១០ ខែមីនា​។ 
៤. ខេត្តសៀមរាប នៅ​ថ្ងៃទី ២១ ដល់​ថ្ងៃទី​២៤ ខែមីនា ។ 
៥. ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី ៣០ ដល់​ថ្ងៃទី​៣១ ខែមីនា​។ 
៦. ខេត្តបាត់ដំបង នៅ​ថ្ងៃទី ៤ ដល់​ថ្ងៃទី​៧ ខែមេសា ។ 
៧. ខេត្តកំពង់ចាម នៅ​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែមេសា​។​
 
​កម្មវិធី 2-Star World Tour នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ សម្រាប់​កីឡាការិនី និង​នៅ​ខេត្តសៀមរាប សម្រាប់​កីឡាករ​ផ្នែក​បុរស​។ ទន្ទឹមនឹងនេះ​ផងដែរ កម្មវិធី 1-Star World Tour នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តកំពង់ស្ពឺ សម្រាប់​កីឡាករ​ផ្នែក​បុរស និង​ខេត្តបាត់ដំបង សម្រាប់​កីឡា​កិ​រិ​នី​។ 


 
​រង្វាន់​ទឹកប្រាក់​សរុប​គឺ 60,000 ដុល្លារ​អាមេរិក ដោយ​ក្រុម​ជ័យលាភី​នីមួយៗ នៃ​ក្របខណ្ឌ​កម្មវិធី 1-Star World Tour នឹង​ទទួលបាន​រង្វាន់​ទឹកប្រាក់ 5,000 ដុល្លារ​អាមេរិក​។ ចំណែកឯ​ក្រុម​ជ័យលាភី​នីមួយៗ នៃ​ក្របខ័ណ្ឌ​កម្មវិធី 2-Star World Tour នឹង​ទទួលបាន​រង្វាន់​ទឹកប្រាក់ 25,000 ដុល្លារ​អាមេរិក​។ 


 
​កាន់តែ​ធំ កាន់តែ​អស្ចារ្យ កាន់តែ​កក្រើក​រីករាយ​! សូម​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ជាមួយ​ស្រា​បៀ​អាន់​ឆ័​។ សូមកុំ​រំលង​ព្រឹត្តិការណ៍​ពិសេស​ប្រចាំ​ឆ្នាំនេះ​ឲ្យ​សោះ​។ 
 
​ទទួលយក​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ ជាមួយ​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀ​អាន់​ឆ័​រ​។ 
 
​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ​! 
 
​ចំពោះ​ព័ត៌មាន​លម្អិត អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក របស់​ស្រា​បៀ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com