ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ដកតំណែង​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុយ វុ​ឌ្ឍី មកជា​មន្ត្រី​វិញ​
26, Feb 2019 , 5:03 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ស៊ុយ វុឌ្ឍី
រូបពីហ្វេសប៊ុកលោក ស៊ុយ វុឌ្ឍី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ដកតំណែង​ឧ​ត្ត​ម​សេនីយ៍​ទោ លោក ស៊ុយ វុ​ឌ្ឍី ពី​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ មកជា​មន្ត្រី​វិញ​។ តាមរយៈ​សេចក្តីប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង កាលពី​ថ្ងៃទី​១៥ កុម្ភៈ ដែល​ទើប​បែកធ្លាយ​នៅ​ថ្ងៃទី​២៦ កុម្ភៈ​នេះ បាន​បញ្ជាក់ថា ការដកតំណែង​លោក ស៊ុយ វុ​ឌ្ឍី នេះ ក្រោម​ហេតុផល​ថា ឧ​ត្ត​ម​សេនីយ៍​ទោ​រូបនេះ បាន​ប្រព្រឹត្តិ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។​



នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ពុំទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់​ទេ ថា លោក ស៊ុយ វុ​ឌ្ឍី បាន​ប្រព្រឹត្ត​ទង្វើ​អ្វី ទើប​បណ្តាល​ខុស​នឹង​វិន័យ​នេះ​។ យ៉ាងណា អ្នកនាំពាក្យ​រូបនេះ ពន្យល់ថា លោក ស៊ុយ វុ​ឌ្ឍី ត្រូវបាន​ដកដំណែង​ជា​អនុប្រធាននាយកដ្ឋាន តែ​លោក នៅតែ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​ពីរ​) ដដែល​៕ 

 

Tag:
 ស ខេង​
  ស៊ុយ វុ​ឌ្ឍី​
© រក្សាសិទ្ធិដោយ thmeythmey.com