ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ទឹក​សណ្តែក​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​បានទេ​?
01, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សារធាតុ Isoflavones ដែលមាន​ក្នុង​អាហារ​ជាច្រើន​ដូចជា ទឹក​សណ្តែកសៀង តែ​បៃតង តៅហ៊ូ និង​សណ្តែកដី ប្រហែលជា​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​លើ​មនុស្ស​វ័យក្មេង​បាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ​មួយ​នេះ ប្រហែល​ជាមាន​ប្រយោជន៍​ជាពិសេស​សម្រាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ សារធាតុ Isoflavones ក៏​អាចជួយ​ដល់​សុខភាព​បេះដូង​បានដែរ​។


 
​សារធាតុ Isoflavones មាន​នាទី​ជួយ​ព​ង្រី​ដល់​សរសៃឈាម​តាមរយៈ​បង្កើន​ការបញ្ចេញ​សារធាតុ Nitric Oxide​។ ដូច្នេះ​វា​នឹង​ផ្តល់​ជា​ពន្លឺ​តិចតួច​សម្រាប់​ជួយ​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​ដល់​អ្នកជំងឺ​វ័យក្មេង​បាន​។ 
 
​អ្នក​ដែល​ញ៉ាំ​អាហារ​មាន​សារធាតុ Isoflavones ខ្ពស់បំផុត​ក្នុង​មួយថ្ងៃ (​ច្រើនជាង ២.៥​មី​លី​ក្រាម​) ឃើញថា មានការ​ថយចុះ​សម្ពាធ​ឈាម Systolic ជា​មធ្យម​៥.៥​មី​លី​ម៉ែត្រ​បា​រ៉​ត ជាង​អ្នក​ដែល​ញ៉ាំ​តិចជាង ០.៣៣​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​នេះ​ចង់​មានន័យថា ការ​ញ៉ាំ​ប្រូតេអ៊ីន​សណ្តែកសៀង​ដែល​ផ្សំគ្នា​ជាមួយនឹង​របប​អាហារ DASH ដែលជា​របប​អាហារ​មាន​បន្លែ​ផ្លែឈើ​ខ្ពស់ គ្រាប់​ធញ្ញជាតិ​តិច អាចជួយ​ឲ្យ​សម្ពាធ​ឈាម Systolic ចុះ​ច្រើន​រហូតដល់ ១០​មី​លី​ម៉ែត្រ​ប៉ា​រត លើ​អ្នកជំងឺ​ត្រៀម​លើស​សម្ពាធ​ឈាម ហើយ​វា​ក៏​បង្កើន​ឱកាស​កុំ​ឲ្យ​វិ​វត្ត​ទៅរក​ជំងឺ​លើស​សម្ពាធ​ឈាម​ផងដែរ​។ គេ​ជឿ​ទៀតថា សារធាតុ Isoflavones នឹង​បង្កើន​ការផលិត​អង់ស៊ីម​របស់​រាងកាយ​ដែល​បង្កើតជា​សារធាតុ Nitric Oxide សម្រាប់​ជួយ​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ ដូច្នេះ​វា​ក៏​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បានដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com