កីឡាអន្តរជាតិ
អន្តរជាតិ
Ajax ទម្លាក់​ជើងឯក​បី​សម័យកាល​ជាប់​គ្នា Real ខណៈ Spurs បន្ត​ឲ្យ Dortmund ខកចិត្ត​
06, Mar 2019 , 8:57 am        
រូបភាព
ដោយ: ថ្មីៗ
Ajax និង Tottenham Hotspurs បាននាំគ្នា​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League ក្រោយ​ជ័យជម្នះ​រៀងៗ​ខ្លួន​នៅក្រៅ​ទឹកដី​។ Ajax បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​តាមរយៈ​ការទម្លាក់​ម្ចាស់ផ្ទះ Real Madrid ដែលជា​ជើងឯក​បី​សម័យកាល​ជាប់ៗ​គ្នា រីឯ Tottenham Hotspur បន្ត​យកឈ្នះ Borussia Dortmund បន្ថែមទៀត​។​





​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Hakim Ziyech, David Neres, Dusan Tadic និង Lasse Schone ជាការ​សម្រេចបាន​ដ៏​អស្ចារ្យ ដែល​នាំ​ឲ្យ Ajax ឡើងទៅ​កាន់​វគ្គ​បន្ត បើទោះបី Marco Asensio វាយបក​បាន​១​គ្រាប់​សម្រាប់ Real ក៏ដោយ​។ Ajax ឈ្នះ​ជាមួយនឹង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៥-៣​។​

​នៅ​ទឹកដី Signal Iduna Park ឯណោះ​វិញ Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ដើមតង់​ទី​ពីរ ដើម្បី​នាំ Tottenham Hotspur ឡើងទៅ​វគ្គ​បន្ត​ជាមួយនឹង​លទ្ធផល​សរុប ៤-០​។​

Ajax ត្រូវ​បង្ហាញខ្លួន​នៅ​វគ្គ​១/៤​ជា​លើកដំបូង​បើ​គិត​ចាប់តាំងពី​រដូវ​កាល ២០០២-០៣ ខណៈ Spurs ទៅដល់​វគ្គ​នេះ​លើកដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១១ ហើយ Kane ក្លាយជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ (២៤​គ្រាប់​) សម្រាប់​ក្លិប​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ុប​៕


Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com