អត្ថបទពាណិជ្ជកម្ម
ទើបតែ​ថ្ងៃទី​១​សោះ ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​លើក​ទី​២នៅ​បេ​ប៊ី​អោត​ឡេ​ត​សាខា​កម្ពុជាក្រោម ទទួលបាន​អតិថិជន​យ៉ាងច្រើន​
08, Mar 2019 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​លើក​ទី 2 បានចាប់ផ្តើម​ហើយ ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៨​យប់ ខាងក្នុង​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម​។ ពិព័រណ៍​នេះ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមីនា​។ ជាការ​កត់សម្គាល់ គ្រាន់តែ​នៅ​ព្រឹក​ថ្ងៃទី​១ នៃ​ពិព័រណ៍​នេះ ឃើញថា​មាន​អតិថិជន​យ៉ាងច្រើន​កុះករ ហើយ​ហាង​បេ​ប៊ី​អោត​ឡេ​ត​ចាត់ទុកថា នេះ​គឺ​ជោគជ័យ​ថ្មី​មួយទៀត នៃ​ការរៀបចំ​ពិព័រណ៍​របស់ខ្លួន​។​

អត្ថបទទាក់ទង


​នៅក្នុង​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​លើក​ទី​២​នេះ អាណាព្យាបាល ជាពិសេស​អ្នក​ម្តាយ​កំពុង​ពពោះ និង​អ្នក​ម្តាយ​ថ្មី​គ្រប់ទិសទី នឹង​អាច​ចូលរួម​ជាវ​សម្ភារ​សម្រាប់​កូនៗ​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ថែម​ជូន​ពិសេសៗ​ជាច្រើន ក៏ដូចជា​ឱកាស​ចាប់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​ទៀតផង​ដែរ​។ អាណាព្យាបាល​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ  ក៏​អាច​នាំ​កូនតូចៗ មកលេង​កម្សាន្ត​បាន និង​ការពិគ្រោះ​យោបល់​ទាក់ទង​នឹង​សុខភាព​ជាមួយ​អ្នកជំនាញ​បាន​ផងដែរ​។ ដូច្នេះ​ចូលរួម​ពិព័រណ៍​នេះ​ទាំងអស់គ្នា នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត​សាខា​កម្ពុជា​ក្រោម​តែមួយគត់ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៨ យប់ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមីនា​នេះ​។​

​ចង់ដឹងថា តើ​ពិព័រណ៍​សម្ភារ​ស្តៀ​មរ​សម្រាល​លើក​ទី​២​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងណា សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៅក្នុង​ហាង​បេ​ប៊ី​អោត​ឡេ​ត​សាខា​កម្ពុជា​ក្រោម  ដូចតទៅ​៖



























​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​បី​សាខា​។ សាខា​ទី​១ សាខា​ទួលគោក មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ សាខា​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣ សាខា​វិមានឯករាជ្យ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ខាងត្បូង​វិមានឯករាជ្យ​។ ឆាត​មកកាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Baby Outlet ដើម្បី​បញ្ជា​ទិញ​តាម​អន​ឡាញ និង​ដឹក​ជូន​គ្រប់​ខេត្ត​ក្រុង ឬ​ទំនាក់ទំនង​ផ្នែក​លក់​អន​ឡាញ​: 017 887 746, 016 789 669 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com