អត្ថបទពាណិជ្ជកម្ម
សិស្ស​និស្សិត​ជាង ៨០០​នាក់ បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា និង អាហារូបករណ៍​នៅ​អូស្ត្រាលី​
09, Mar 2019 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​ពិរ​ព័​ណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អូស្ត្រាលី ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា បាន​នាំមក​នូវ​ស្ថាប័ន​អប់រំ ចំនួន ៣៩ ទូទាំងប្រទេស​អូស្ត្រាលី​។ កម្មវិធី​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ The Great Duke ភ្នំពេញ (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ដើម្បី​ផ្តល់​ការប្រឹក្សា​ផ្ទាល់ និង​បង្ហាញ​នៅ​ជម្រើស​សិក្សា​នានា​នៅ​ប្រទេស​អូស្ត្រាលី​ទៅកាន់ សិស្សានុសិស្ស និង​មាតាបិតា​។​
 
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អា​មេ​រិច និង​អៀរ​ឡង់​ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។  
 
«​ជាច្រើន​ទសវត្ស​មកហើយ ដែល​ប្រទេស​អូស្ត្រាលី ជា​ទិសដៅ​សិក្សា​មួយ​ដែលមាន​ប្រជាប្រិយភាព​សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល​កម្ពុជា សម្រាប់​អោយ​ពួកគេ​ជ្រើសរើស​ទៅ​បំពេញ​ក្តី​ស្រមៃ​ការសិក្សា និង ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក អាជីព​ដែល​ពួកគេ​ប្រាថ្នា នៅពេល​ពួកគេ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ប្រទេស​អូស្ត្រាលី​ផ្តល់អោយ​សិស្ស និស្សិត​នៅ​ការអប់រំ​ប្រកបដោយ​ស្តង់ដា​ពិភពលោក​គ្រប់​កម្រិត និង​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​»​។  នេះ​ជា​ប្រសាសន៍​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​ប្រទេស​កម្ពុជា​។ 


 
​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍ នៅ​អូស្ត្រាលី គឺជា​វេទិកា​ការសិក្សា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន ៣៩ និង​មាន​សិ​ស្សិ និស្សិត និង​អាណាព្យាបាល​ច្រើនជាង ៨០០​នាក់ បានមក​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី ដើម្បី​ស្វែងយល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។ ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវអោយ​បង់ប្រាក់​ទេ​។​
 
«​ខ្ញុំបាទ​មាន​កិត្តិយស​សូម​ធ្វើការ​ថ្លែងអំណរគុណ​ដ​ល់​ស្ថាប័ន IDP ក្នុង​ការរៀបចំ​កម្មវិធី​បែបនេះ​ឡើង​។​កម្មវិធី​បែបនេះ នៅតែ​បន្ត​ជា​ឱកាសល្អ​ប្រសើរ​សម្រាប់​សិស្ស និស្សិត​កម្ពុជា និង​អាណាព្យាបាល ក្នង​ការជួប​ជាមួយនឹង​តំណាង​ស្ថាប័ន​ជាច្រើន​។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​អ្នកតំណាង​ស្ថាប័ន​អប់រំ​ដែលមាន​វត្តមាន​នៅទីនេះ ពីព្រោះ​កម្មវិធី​នេះ​នឹង​មិនអាច​ប្រព្រឹត្តទៅបាន ប្រសិនបើ​គ្មាន​ការបន្ត​គាំទ្រ និង​ចូលរួម​របស់​អ្នកតំណាង​ស្ថាប័ន​អប់រំ​»​។ ប្រសាសន៍​របស់លោក Luke Arnold, ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​កម្មវិធី​បើក​ដំណើរការ​នៃ​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍ នៅ​អូស្ត្រាលី​។ 
 
​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ប្រព័ន្ធ​តេស្ត IELTS CDI ថ្មី​។​
 
​ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន​អាចធ្វើ​ការជ្រើសរើស​ធ្វើតេស្ត IELTS  តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​ប្រព័ន្ធ​តេស្ត IELTS CDI នេះ ត្រូវបាន​គេ​រំ​ពឺ​ង​ទុក​ថា​នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើអោយ​តម្រូវការ​តេស្ត IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើអោយ​បេក្ខជន​ប្រលង មាន​សមត្ថភាព​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​ដែល​កំពុង​រីកចម្រើន​។  

















 

© រក្សាសិទ្ធិដោយ thmeythmey.com