អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB ផ្តល់ជូន​ឥណទាន​បុគ្គល​ជាមួយ​អត្រា​ការប្រាក់​ល្អ ដោយ​មិនមាន​ទ្រព្យ​បញ្ចាំ​
11, Mar 2019 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ធនាគារ​ស៊ី​អាយ​អី​ម​ប៊ី (​ធនាគារ CIMB) បាន​ផ្តល់ជូន​អតិថិជន​របស់ខ្លួន ក៏ដូចជា​សាធារណជន នូវ​ផលិតផល​ថ្មី​មួយទៀត​គឺ «​ឥណទាន​បុគ្គល​» ដែល​ផ្តល់​ភាពងាយស្រួល និង​រហ័ស​ទាន់​ចិត្ត ដល់​អតិថិជន ដែលមាន​តម្រូវការ​សាច់ប្រាក់​មក​បង្វិល​ជា​ចាំបាច់ ក្នុងស្ថានភាព​បន្ទាន់​។​
 
​ដោយ​មើលឃើញ​នូវ​តម្រូវការ​នៅលើ​ទីផ្សារ និង​អាស្រ័យ​ដោយ​លក្ខខណ្ឌ​ស្មុគស្មាញ​មួយចំនួន ដែល​នាំ​ឲ្យ​អតិថិជន​ពុំ​អាច​សម្រេចបាន​តាម​សំណូមពរ​ជាបន្ទាន់ ក្នុង​ជីវភាព​របស់ខ្លួន​។ ការស្វែងរក​ទុន​បង្វិល​ភ្លាមៗ គឺជា​ការ​ប្រឈម​នឹង​ការប្រាក់​អាចមាន​អត្រា​ខ្ពស់ ហើយ​ពេល​សង​ត្រឡប់​វិញ មុន​កាលកំណត់ អាច​នឹងត្រូវ​រង​ប្រាក់​ពិន័យ​។ អស់​ក្តីបារម្ភ​! ឥឡូវនេះ លោកអ្នក​អាច​ស្នើសុំ​ប្រាក់​បង្វិល​រហ័ស​ងាយស្រួល ពី​ឥណទាន​បុគ្គល​របស់​ធនាគារ CIMB ជាមួយនឹង​អត្ថប្រយោជន៍​ពិសេស​ជាងគេ​មួយចំនួន​។​
 
​មិន​ថា​លោកអ្នក​ត្រូវការ​សាច់ប្រាក់​បង្វិល​ប្រញាប់ សម្រាប់​ទិញ​គ្រឿងសង្ហារិម​ក្នុង​គេហដ្ឋាន បន្ថែម​គ្រឿង​សម្ភារ​អាជីវកម្ម បង់ថ្លៃ​សាលា​ឲ្យ​បុត្រ​ធីតា រៀបចំ​មង្គលការ ឬក៏​ដោះស្រាយ​សេចក្តីត្រូវការ​ផ្សេងទៀត​ក៏ដោយ ឥណទាន​បុគ្គល របស់​ធនាគារ CIMB អាច​ផ្តល់នូវ​ដំណោះស្រាយ​សាច់ប្រាក់​ទាន់ពេលវេលា ជាមួយនឹង​លក្ខខណ្ឌ​ងាយស្រួល អត្រា​ការប្រាក់​ល្អ និង​ការអនុម័ត​ឥណទាន ក្នុង​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អតិថិជន​ប្រគល់​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។ ជាងនេះទៅទៀត រយៈពេល​ឥណទាន គឺ​រហូតដល់ ៥​ឆ្នាំ​។ រីឯ​ទំហំ​ឥណទាន គឺ​រហូតដល់ ២៥ ០០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ហើយ​កាន់តែ​ពិសេស​ជាងគេ​នោះ គឺ​លោកអ្នក​អាច​សង​ផ្តាច់​ឥណទាន​វិញ ក្នុង​រយៈ​ពេលណា​ក៏បាន​ដែរ ដោយ​មិនមាន​ប្រាក់​ពិន័យ​។​
 
​លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល របស់​ធនាគារ CIMB មានប្រសាសន៍ថា​៖«​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​នាំយក​ផលិតផល​ឥណទាន​ថ្មី​មួយ​ប្រភេទ​ទៀត ដល់​អតិថិជន​របស់​យើង គឺ​ឥណទាន​បុគ្គល​។ ជាមួយនឹង​ការសិក្សា​យ៉ាង​ល្អិតល្អន់ ឥណទាន​បុគ្គល របស់​ធនាគារ CIMB ពិតជា​មាន​ភាព​ទាក់ទាញ និង​អត្ថប្រយោជន៍​ខ្ពស់ នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដែល​មិន​ត្រឹមតែ​ផ្តល់ជូន​អតិថិជន នូវ​អត្រា​ការប្រាក់​ល្អ រយៈពេល​ឥណទាន​យូរ និង​ទំហំ​ឥណទាន​រហូតដល់ ២៥,០០០​ដុល្លារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​សង​ផ្តាច់​ឥណទាន​វិញ មុន​កាលកំណត់ ទាំង​មិនមាន​ការផាកពិន័យ​ផងដែរ​។​»
 
​តាមរយៈ​អត្ថប្រយោជន៍​ល្អប្រសើរ​នេះ លោកស្រី ធីតា បាន​អះអាងថា ឥណទាន​បុគ្គល​របស់​ធនាគារ CIMB នឹង​ជួយ​សម្រួល​ដល់​តម្រូវកា​រ​ទុន​ជាបន្ទាន់ ក្នុង​រយៈពេល​ខ្លី​។ ជាមួយនឹង​អត្ថប្រយោជន៍​ដ៏​ល្អប្រសើរ ធនាគារ​យើងខ្ញុំ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​សំណាក់​អតិថិជន​ផងដែរ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ +855 (0) 23 988 388 ចូលទៅ​កាន់​គេហទំព័រ www.cimbbank.com.kh ឬ​អញ្ជើញ​ទៅកាន់​សាខា​ណាមួយ​របស់​ធនាគារ CIMB៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com