អត្ថបទពាណិជ្ជកម្ម
ឱកាស​ចំណេញ​ផ្ទួនៗ​ពី​សាម​សុង នា​រដូវក្តៅ​នេះ បាន​មកដល់​ទៀតហើយ​
11, Mar 2019 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
កាដូ​ពិសេស​ក្នុង​រដូវក្តៅ ពី​ម៉ាស៊ីនត្រជាក់​សាម​សុង ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ខែមីនា ដល់ ថ្ងៃទី​១៣ ខែមេសា ២០១៩​។ អាកាសធាតុ​ក្តៅ​សម្រាប់​ខែចេត្រ​ខាងមុខនេះ​ជិត​មកដល់​ហើយ តើ​លោកអ្នក​ធុញទ្រាន់ និង​ពិបាក​ទ្រាំ​ជាមួយ​អាកាសធាតុ​ក្តៅ​មែន​ទេ​? កុំ​បារម្ភ​អី​! ឥឡូវនេះ​ក្រុមហ៊ុន សាម​សុង មាន​កាដូ​ដ៏​ពិសេស​ជូន​ដល់​អតិថិជន​ទាំងអស់ សម្រាប់​រដូវក្តៅ​នេះ​។ លោក​អ្នកនឹង​ទទួលបាន​ទាំង​ម៉ាស៊ីនត្រជាក់​ដែល​ល្អ​បំផុត ក្នុងការ​ផ្តល់ជូន​ការរស់នៅ​ដែល​ប្រកបដោយ​ផាសុកភាព និង​ការ​ថែម​ជូន​ដ៏​ពិសេស​ផងដែរ​។​
 
​ងាយៗ​! អតិថិជន​ទាំងអស់​គ្រាន់តែ​មកជា​វ​ម៉ាស៊ីនត្រជាក់​ម៉ូ​ឌែ​ល​មួយណា​ក៏បាន ក្នុងចំណោម​ម៉ូ​ឌែ​ល​ខាងក្រោម​នេះ នឹង​ទទួល​បានការ​ថែម​ជូន​ដូចជា​៖
 
- សេវា​តម្លើង​ជូន​យ៉ាង​ល្អឥតខ្ចោះ​ដោយ​ឥត​គិ​ថ្លៃ​!
- ជើង​ភ្ជាប់​ជញ្ជាំង ដែលមាន​គុណភាព​ល្អ​ដោយ​ឥតគិតថ្លៃ​!
 
​ពិសេស​ទេ​? អតិថិជន​ទាំងអស់ នឹងមិន​ចាំបាច់​ចំណាយ​ថវិកា​បន្ថែម ជាមួយនឹង​សេវា​ជាង​តម្លើង ក៏ដូចជា​ខាត​ពេលវេលា ក្នុង​ការរក​ទិញ​គ្រឿង ឬ​ជើង​ទម្រ​សម្រាប់​ភ្ជាប់​ជញ្ជាំង​ទៀត​នោះទេ​។​
 
​កា​ថែម​ជូន​ដ៏​ពិសេស​នេះ សម្រាប់តែ​ម៉ូ​ឌែ​ល Samsung ដូចខាងក្រោម​នេះ​តែប៉ុណ្ណោះ​៖
 
- ម៉ូ​ឌែ​ល WIND FREETM
- ម៉ូ​ឌែ​ល S-Inverter Plus
- ម៉ូ​ឌែ​ល S-Inverter
 
​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត ដែល​លោកអ្នក​អាច​ទទួលបាន​នូវ​ផលិតផល​ម៉ាស៊ីនត្រជាក់​ថ្មី​ដ៏​ឆ្លាត​វៃ ទាន់សម័យ ដែល​ត្រូវបាន​បំពាក់​នូវ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ជួយ​សន្សំសំចៃ​ថាមពល បាន​កាន់តែ​ខ្ពស់បំផុត កាត់បន្ថយ​នូវ​សំឡេង​រំខាន គុណ​ភាពល្អ​បំផុត ប្រើប្រាស់​បានយូរ មិន​ប៉ះពាល់​ដល់​បរិស្ថាន ដំណើរការ​ផ្តល់​ភាព​ត្រជាក់​លឿន កម្ចាត់​មេរោគ ព្រមទាំង​មុខងារ​សំខាន់ៗ​ជាច្រើន​ទៀត​។​
 
​បញ្ជាក់​៖ ការ​ថែម​ជូន​ដ៏​អស្ចារ្យ​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ខែមីនា ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ តែប៉ុណ្ណោះ​។ រាល់​ផលិតផល សាម​សុង ទាំងអស់ គឺ​សុទ្ធ​តែមាន​តែម​បញ្ជាក់​ពី​ផលិតផល​ផ្លូវការ របស់​ក្រុមហ៊ុន ដោយមាន​ការធានា​ត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់​។ 
 
​ដូច្នេះ​នៅចាំ​អង្កាល​ទៀត​? ទិញ​ឥឡូវនេះ​ភ្លាម​ទៅ​! ឱកាស​ចំណេញ​យ៉ាងច្រើន គឺ​ស្ថិតនៅក្នុង​ដៃ​របស់​អ្នក​ហើយ​។ សូម​រួសរាន់​អញ្ជើញ​មក​ទទួលយក​កាដូ​រដូវក្តៅ​ដ៏​ពិសេស​នេះ​ភ្លាម​ទៅ នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ របស់​ក្រុមហ៊ុន​ទូទាំងប្រទេស​កម្ពុជា​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​របស់​សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​សាកសួរ​ព័ត៌មាន​បន្ថែម​ទៅកាន់​លេខ 1800 203 232 ៕
 
*** លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!!!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com