អត្ថបទពាណិជ្ជកម្ម
ការវិវឌ្ឍ​ន៍​នៃ OPPO ត្រកូល F
13, Mar 2019 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​យើង​និយាយ​អំពី​ទូរ​សព្ទ​ស៊េរី F  អ្នកណាៗ​ក៏​ស្គាល់​ដែរ គឺ​វា​ជា​ប្រភេទ​ទូរ​សព្ទ​ស៊េរី​ថ្មី ដែល​បាន​វាយលុក​ទីផ្សារ​ទាំង​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​នានា​លើ​សកលលោក​របស់​ក្រុមហ៊ុន OPPO​។ ជាពិសេស​នៅ​ប្រទេស​កម្ពុជា នៅពេលដែល​យើង​និយាយថា​សាក​ថ្ម ៥​នាទី និយាយបាន​២​ម៉ោង គឺជា​អ្វី​? នោះ​ពួកគេ​នឹង​ឆ្លើយថា F9 ។ សមត្ថភាព​ត្រកូល F របស់ OPPO គឺមាន​ការគាំទ្រ​ច្រើន​ពី​ក្រុម​យុវវ័យ និង​មនុស្ស​វ័យ​កណ្តាល​។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន OPPO ការ​រចនា​ទូរ​សព្ទ​ស៊េរី F ចេញមក​ម្តងៗ គឺធ្វើឡើង​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដោយ​ការ​រចនា​ពីមួយ​ម៉ូ​ឌែ​ល ទៅមួយ​ម៉ូ​ឌែ​ល តែងតែមាន​ភាព​ប្លែក និង ទាក់ទាញ​អតិថិជន​ជានិច្ច ព្រមទាំង​តម្លៃ​ទីផ្សារ​អាច​ទទួលយកបាន​ថែម​ទៀតផង​។​
 
​បើ​យើង​មើល​ត្រលប់​ក្រោយ​បន្តិច យើង​នឹង​មើលឃើញ​ពី​ការវិវឌ្ឍ​ន៍​នៃ​ត្រកូល F នីមួយៗ ចាប់តាំងពី F7 មក ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់ Rear Camera 16MP, Front Camera 25 MP , ទំហំ​ថ្ម 3400MAh អេក្រង់​បែប​ធម្មតា ដោយ​សមត្ថភាព​ថតរូប​នៃ​ម៉ូ​ឌែ​ល​នេះ ចាប់ផ្តើម​ទាក់ទាញ​បាន​ប្រជាប្រិយភាព​។ បន្ទាប់មក នៅ​ដើមខែ​សីហា ឆ្នាំ​២០១៨ ម៉ូ​ឌែ​ល​F9 បាន​បង្អួតរាង​ជាមួយ​ពណ៌​ដ៏​ទាក់ទាញ​ចំនួន​៣ ដែល​ភ្ជាប់​ជាមួយនឹង​ទំហំ​ថ្ម 3500MAh , Camera ភ្លោះ​ទំហំ 16+2 MP និង Front Camera 25 MP អេក្រង់​តំណក់​ទឹកជា​លើកដំបូង ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​ជា​អ្នកជំនាញ​ថតរូប Selfie​។ ដោយឡែក​នៅ​ដើមឆ្នាំ​២០១៩​នេះ F11 Pro បាន​លេច​មុខមក​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ កាន់តែ​មាន​ភាព​ពិបាក​ក្នុងការ​ពិចារណា ថា​តើ​គួរ​ជ្រើសរើស​ទូរ​សព្ទ​ប្រភេទ​អ្វី មកកាន់​ក្នុង​ដៃ​របស់​ពួកគេ ព្រោះ F11 Pro សឹងតែ​មាន​អ្វីៗ​គ្រប់យ៉ាង ដែល​ពួកគេ​ត្រូវការ ទាំង​ការ ថតរូប​ពេលយប់​ច្បាស់​ឥតខ្ចោះ មិនបាច់​បារម្ភ​ពី​បញ្ហា​បន្ថែម​ពន្លឺ ដោយ​កា​ម៉េ​រា​ភ្លោះ​ខាងក្រោយ​ទំហំ 48MP , វា​មាន​ទំហំ​អេក្រង់​លាត​ពេញ 6.5 FHD+ បន្ថែម​ភាពស្រស់ស្អាត និង​ងាយស្រួល​ក្នុង​ការលេង​ហ្គេម និង មើល​ឯកសារ​នានា​, វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , កំលាំង​សាក​ថ្ម 4000MAh ដោយ​បច្ចេកវិទ្យា​សាក​ថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែម​ទៀតផង​។ 




 
​ដូច​លោកអ្នក​ធ្លាប់បាន​ជ្រាប​ស្រាប់​ហើយ​ថា ផលិតផល​ទូរ​សព្ទ​ម៉ូ​ឌែ​ល F7 និង F9 របស់ OPPO បានធ្វើ​ឲ្យ​កក្រើក​ខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងប្រទេស​កម្ពុជា ដែល​រឹតតែ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កាន់តែ​ស្គាល់ និង​ចាប់អារម្មណ៍ Brand មួយ​នេះ ដោយបាន​ធ្វើ​ឲ្យ​ការលក់​ចេញ​នៃ​ម៉ូ​ឌែ​ល​ទូរ​សព្ទ​នីមួយៗ របស់​ក្រុមហ៊ុន​OPPO ហក់​ឡើង​ខ្ពស់ សឹងតែ​ស្មើនឹង​ម៉ូ​ឌែ​ល​ល្បីៗ និង​មានកេរ្តិ៍ឈ្មោះ​ជា​យូរណាស់​មកហើយ​។ ចុះ​បច្ចុប្បន្ននេះ ចំពោះ​ម៉ូ​ឌែ​ល F11 Pro វិញ​? ចាំមើល​ថា​តើ​ការលក់​ចេញ​នៃ​ម៉ូ​ឌែ​ល​នេះ យ៉ាងម៉េច​ដែរ​ទៅ​? ព្រោះ​វា​កាន់តែ​អង្រួន​បេះដូង​អ្នកប្រើប្រាស់​ទៅហើយ ចាប់ពី​មាន​ព័ត៌មាន​បែកធ្លាយ​មកម្ល៉េះ ចុះ​ទម្រាំ​រូប​ពិត​របស់​វា​តើ​យ៉ាងណា​ទៅ​?
 
 
​សូម​បញ្ចា​ក់ថា រហូតមកដល់​ពេលនេះ​ស៊េរី F របស់ OPPO មាន​ចំនួន​ច្រើន និង Update ខ្លួនឯង​ជានិច្ច​ចាប់តាំងពី F1 មកម្ល៉េះ ដែល​ភាគច្រើន ពួកគេ​ជ្រើសរើស​យកតែ​លេខ​រៀង​សេស​ប៉ុណ្ណោះ សម្រាប់​ដាក់ឈ្មោះ​ជា​ម៉ូ​ឌែ​ល​ទូរ​សព្ទ​របស់​ពួកគេ​៕  
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com