អត្ថបទពាណិជ្ជកម្ម
ហាង​ការ៉េម ស្វិ​ន សិន ធ្វើ​ឲ្យ​អតិថិជន​ទទួលបាន​បទពិសោធន៍​ថ្មី​មួយទៀត ជាមួយ​ការ៉េម​នំ​បុ័ង​ថ្មី​
13, Mar 2019 , 3:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​ឈរជើង​ខ្លាំង​ក្នុង​វិស័យ​ការ៉េម និង​បង្អែម​ក្នុង​ទីផ្សារ​កម្ពុជា ហាង​ការ៉េម ស្វិ​ន សិន តែងតែ​ផ្ដល់ជូន​ផលិតផល​ថ្មីៗ និង​ខុសប្លែក​ជាង​រាល់ដង​។ ជាក់ស្ដែង​ក្នុងពេល​ថ្មីៗ​នេះ ហាង ការ៉េម ស្វិ​ន សិន បាន​ណែនាំ​ផលិតផល​ថ្មី​សន្លាង​ចំនួន​ពីរ​មុខ ដូចជា​ការ៉េម​ខ្ទះ​ក្ដៅ និង​ចុង​ក្រោយនេះ ជា​ប្រភេទ​ការ៉េម​នំ​បុ័ង សម្រាប់​ប្រជាជន​កម្ពុជា​។
 
​ការនាំ​យកមក​នូវ​បទពិសោធន៍​ថ្មីៗ ជូន​ប្រជាជន​កម្ពុជា​ក្នុង​យុគសម័យ​ទំនើប​នេះ គឺជា​គោលជំហរ និង​គោលការណ៍​ថ្មី​មួយ របស់​ហាង​ការ៉េម ស្វិ​ន សិន​។ នេះ​បើតាម​ឲ្យ​ដឹង​ពី​អ្នកនាង ថា សុ​ខាវ​ត្តី ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ហាង​ការ៉េម ស្វិ​ន សិន ប្រចាំ​ប្រទេស​កម្ពុជា​។ 




 
​បើតាម អ្នកនាង ថា សុ​ខាវ​ត្តី ក្រៅពី​ផ្ដល់ជូន​សេវាកម្ម​បំពេញចិត្ត​របស់​អតិថិជន ១០០% ស្វិ​ន សិន ក៏​ពង្រឹង​នូវ​ស្ដង់ដា​ផលិតផល និង​ផ្ដល់ជូន​នូវ​ផលិតផល​ការ៉េម​ថ្មីៗ​ជាច្រើន សម្រាប់​ជា​បទពិសោធន៍​ថ្មី​ដល់​អ្នក​អតិថិជន​របស់ខ្លួន​ដែរ​។ 




 
​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៩ ហាង​ការ៉េម សិ្វ​ន សិន បាន​ណែនាំ​ការ៉េម​ខ្ទះ​ក្ដៅ ដែលជា​ប្រភេទ​ការ៉េម​ថ្មី​សន្លាង​តែម្ដង សម្រាប់​ប្រទេស​កម្ពុជា ដែល​ហាង​ការ៉េម​ម៉ាក​ដទៃ​ពុំទាន់​មាននៅ​ឡើយ ហើយ​ថ្មី​នេះ យើង​មាន​ការ៉េម​ថ្មី​មួយទៀត ហៅថា​ការ៉េម​នំ​បុ័ង ដែលជា​ប្រជាជន​ពេញនិយម​ញុាំ។ ប៉ុន្ដែ​អ្វីដែល​ការ៉េម​នេះ ពិសេស​ជាង​ការ៉េម​នំ​បុ័ង​ធម្មតា គឺ​វា​មានទឹក​សស់​ស្រោច​ពីលើ និង​បង្កប់​ក្នុង​នំ​បុ័ង​តែម្ដង ដែល​ធ្វើ​ឲ្យ​រសជាតិ​ប្លែក​ជាប់មាត់​តែម្ដង​។ ក្រៅពីនេះ ហាង​ការ៉េម សិ្វ​ន សិន ក៏មាន​ការ៉េម​ថ្មី ទៅតាម​រដូវ​កាល​ផ្លែឈើ​នីមួយៗ​ទៀតផង ដូចជា​ការ៉េម​ស្ដ្រ​រ​ប៊ែ​រី​ស្រស់ ដែលមាន​ក្នុងកំឡុងពេល​ស្ដ្រ​រ​ប៊ែ​រី​ស្រស់​តែប៉ុណ្ណោះ​។​




 
​គួរបញ្ជាក់​ផងដែរ​ថា ហាង​ការ៉េម សិ្វ​ន សិន គឺ​ម៉ាក​ផលិតផល​ផល​ដ៏​ល្បីឈ្មោះ ពី​សហរដ្ឋអាមេរិក ហើយ​បាន​ឈរជើង​ក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​២០០៧ មកម្ល៉េះ ដែល​សព្វថ្ងៃ​ហាង​ការ៉េម ស្វិ​ន សិន កំពុងតែ​ពេញនិយម​ខ្លាំង​សម្រាប់​ក្មេងៗ យុវវ័យ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ ហាង​ការ៉េម ស្វិ​ន សិន មាន​៨​សាខា ដូចជា​នៅ ផ្សារ​ទំនើប អ៊ី​អន ម៉​ល ១ និង ២ ផ្សារ​ទំ​ទើប​សូ​រី​យា ផ្សារ​ទំនើប​សុ​វណ្ណា ផ្លូវ​កម្ពុជា​ក្រោម ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​មាននៅ ដឺ ហេ​រី​ថេ​ក វ៉ក និង​អង្គរ​ត្រេ​ត​សេន​ធឺ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com